យោងទៅតាមប្រពៃណី និង ជំនឿតាំងពីបុរាណកាលមក ស្ត្រីមានផ្ទៃពោះគឺត្រូវបានគេហាមជាដាច់ខាតមិនអោយចូលរួមពិធីបុណ្យសពនោះទេ។ ហើយរហូតមកទល់បច្ចុប្បន្ននេះសង្គមយើងក៏នៅតែប្រកាន់ខ្ជាប់នូវជំនឿដែលត្រូវបានគេជឿតៗគ្នាថា ស្រ្តីដែលបានចូលរួមពីធីបុណ្យសពរបស់សាច់ញាត្តិ មិត្តភក្តិ ឬ បងប្អូន អាចជាហេតុនាំមានរឿងមិនល្អកើតឡើងចំពោះម្តាយ និង ទារកដែលនៅក្នុងផ្ទៃថែមទៀតផង។
ចាស់ៗគឺតែងតែហាមឃាត់ជាដាច់ខាតមិនអោយស្រ្តីមានផ្ទៃពោះចូលរួមពិធីបុណ្យសពនោះទេ ព្រោះថាការលឺសម្លេងស្រែកទ្រហោយំរបស់សាច់ញាត្តិអ្នកស្លាប់អាចនឹងនាំផលអវិជ្ជមានជាខ្លាំងទៅដល់ទារកនៅក្នុងផ្ទៃ ដែលអាចធ្វើអោយម្តាយបាត់បង់កូនក្នុងផ្ទៃដោយមិនដឹងខ្លួន ឬ មានរឿងហេតុណាមួយកើតឡើងពីពពួកអមនុស្ស។
ម្យ៉ាងទៀត ពួកគេជឿថានៅពេលមនុស្សម្នាក់ស្លាប់ព្រលឹងរបស់គាត់នឹងត្រូវបានផ្ទេរទៅពិភពខាងវិញ្ញាណ ហើយប្រសិនបើស្ត្រីមានផ្ទៃពោះនោះចូលរួមពិធីបុណ្យសព ជាហេតុឲ្យទារកដែលមិនទាន់កើតអាចសម្រេចចិត្តទៅពិភពខាងវិញ្ញាណជាមួយព្រលឹងរបស់មនុស្សដែលស្លាប់ដែលជាហេតុអាចបណ្តាលឱ្យរលូតកូន។
ហើយពួកគេគិតថា ទារកនោះបើទោះបីជាមិនរលូតក៏អាចមានភ្នែកដែលមើលឃើញពពួកអមនុស្សផងដែរ។ ហេតុនេះវាបង្កជាផលរំខានយ៉ាងខ្លាំងដល់ការរស់នៅដល់ពួកគេ ដោយធ្វើអោយពួកគេមានភាពភ័យខ្លាចជាមួយនឹងវិញ្ញាណអាក្រក់ដែលនៅជុំវិញខ្លួន។ ហេតុនេះហើយ វាត្រូវបានគេហាមឃាត់យ៉ាងតឹងរ៉ឹងសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលចូលរួមពិធីបុណ្យសពព្រោះវាអាចបង្កបញ្ហាដល់ទារក ឬ សូម្បីតែម្តាយ។ ហើយពួកគេក៏ជឿដែរថាអំពើអាក្រក់ភាគច្រើនគឺត្រូវបានទាក់ទាញទៅលើស្រ្តីមានផ្ទៃពោះ ដូចជាខ្មោចព្រាយបិសាចចូលសណ្ឋិតជាដើម៕
ប្រភព ៖ បរទេស