នៅពេលដែលខ្សាច់ចូលភ្នែក វាអាចនឹងធ្វើអោយយើងមានអារម្មណ៍ឈឺក្រហាយ និង រកាំភ្នែកហើយវាក៏អាចបណ្តាលអោយមានបញ្ហាដល់កែវភ្នែកផងដែរ ប្រសិនបើយើងមិនប្រញាប់យកវាចេញ។ បើទោះបីជាភ្នែកមានប្រព័ន្ធសំរាប់ការពារភ្នែកដែលអាចពាំនាំធូលីដែលចូលភ្នែកអោយហូរចេញមកជាមួយទឹកភ្នែកក៏ដោយ ប៉ុន្តែបើខ្សាច់ចូលភ្នែកវិញវាអាចនឹងប៉ះពាល់ដល់ភ្នែកដោយការប៉ះទង្កិចជាមួយនឹងខ្សាច់ដែលធ្វើអោយរលាកភ្នែក ឬ ឈឺចាប់កាន់តែខ្លាំង។
ខាងក្រោមនេះគឺជាគន្លឹះងាយៗ៣យ៉ាងដែលអ្នកអាចអនុវត្តដើម្បីយកខ្សាច់ចេញពីភ្នែកបាន។
១.ប្រសិនបើអ្នកដឹងថាខ្សាច់ចូលភ្នែក អ្នកគួរគប្បីជៀសវាងការញីភ្នែក ដោយធ្វើការគេងបិទភ្នែក និង ព្យាយាមបើកបិទៗជាច្រើនដងជំនួសវិញ ដើម្បីអោយទឹករំអិល និង សាច់ដុំកន្ត្រាក់របស់ភ្នែកទាញយកគ្រាប់ខ្សាច់ចេញពីភ្នែកដោយខ្លួនឯង។
២.ការលាងភ្នែកជាមួយទឹកអំបិលរឺសេរ៉ូមប្រៃ
ការលាងភ្នែកបែបនេះគឺអាចជួយអោយទឹកចាប់ទាញរំកិលយកខ្សាច់ចេញពីភ្នែកបានយ៉ាងឆាប់រហ័ស និង សុវតិ្ថភាពខ្ពស់បំផុត។
៣.ប្រើទឹកបន្តក់ភ្នែក
ប្រសិនបើអ្នកមានទឹកបន្តក់ភ្នែក លោកអ្នកអាចយកមកបណ្តក់ក្នុងភ្នែកប្រមាណ៣ដំណក់រួចព្យាយាមទាញត្របកភ្នែកចុះមកខាងក្រោមដើម្បីអោយខ្សាច់រំកិលចេញក្រៅគឺជាការស្រេច៕
ប្រភព ៖ បរទេស