តើគណនីហ្វេសបុករបស់An Na Rose ត្រូវគេលួច ឬ ជាគណនីក្លែងក្លាយឲ្យប្រាកដ?
អ្នកលេងTikTok ល្បីឈ្មោះមានអ្នកស្គាល់ច្រើនដោយមានហ្វេសបុក ឈ្មោះថា Mak Leak Single មានការខឹងសម្បារយ៉ាងខ្លាំងទៅលើកញ្ញា An Na Rose ទាក់ទិនជាមួយនឹងរឿងផ្ញើសារទៅសួរនាំរឿងចេញទៅជួបលោកឧកញ៉ាដោយទទួលបានថ្នូលតបមកវិញជាមួយប្រាក់សុទ្ធមួយពាន់ដុល្លារសហរដ្ឋអាមេរិក($1000)ក្រោយការណាត់ជួបនេះ។
ក្រោយពីឃើញ Mak Leak Single បង្ហោះសារនិយាយចោទប្រកាន់យ៉ាងពេញទំហឹងទៅកាន់កញ្ញា An Na Rose បែបនេះ ស្រាប់តែកញ្ញា An Na Rose ចេញមុខបង្ហោះសារបកស្រាយភ្លាមៗមិនទុកយូរនាំជូរផ្អូមដោយបានសរសេរថា៖
“F.a.k.e account បងប្អូន ខ្ញុំអត់ដែលមានទំនាក់ទំនងជាមួយស្រីរាំអកកេះអកកាដង់ម្នាក់នុងទេគណនីហ្វេសបុក ខ្ញុំគេហែក Mak Leak Single”។
បន្ទាប់ពីការបកស្រាយរបស់កញ្ញា An Na Rose យើងនៅមិនទាន់អាចសន្និដ្ឋានបានថារឿងនេះយ៉ាងណាឡើយ ព្រោះគ្រាន់តែសារមួយរបស់កញ្ញា An Na Rose ក៏កញ្ញានិយាយមិនច្បាស់ថា គណនីហ្វេសបុករបស់កញ្ញា ត្រូវគេលួចយកឬ ជាគណនីក្លែងក្លាយឡើយ។
អត្ថបទ៖ ស្លាបប៉ាកកាមាស