យោងតាមការបង្ហោះរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ទាក់ទិនជាមួយនឹងការ អញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធី Asian Dialogue for Cultural Heritage Conservation របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា។
កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីបើកព្រឹត្តិការណ៍ Asian Dialogue for Cultural Heritage Conservation ដែលរៀបចំឡើងដោយក្រសួងវប្បធម៌និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីបណ្តាប្រទេសចំនួន៣៥។
សូមជម្រាបថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងបង្កើតការសហការអន្តរជាតិលើគំនិតផ្តួចផ្តើមអាស៊ីសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ បង្កើតយន្តការនិងវេទិកាសហប្រតិបត្តិការរួមគ្នា និងបង្កើតសកម្មភាពអន្តរជាតិរួមគ្នាលើអភិរក្សបេតិកភណ្ឌវប្បធម៌។
សូមទស្សនាវីឌីអូខាងក្រោម៖
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: