ប្រិយមិត្តប្រាកដភ្លេចហើយឬនៅ? នូវចម្រៀងមួយបទដែលមានចំណងជើងថា រស់ជាខ្លួនឯង បកស្រាយដោយតារាចម្រៀងជួរមុខអ្នកនាង ឱក សុគន្ធកញ្ញា បកស្រាយក្នុងកម្មវិធីMEKONG - KOREA FRIENDSHIP CONCERT ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូរទាំងផ្ទៃប្រទេសកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនោះ។
ហើយបទចម្រៀងមួយបទនេះផងដែរ គឺជាស្នាដៃនិពន្ធទំនុកច្រៀងពីកំពូលអ្នកនិពន្ធដែលពោរពេញទៅដោយសមត្ថភាពគឺលោក សុខ ចាន់ផល។
ចំណែកបទចម្រៀងមួយទៀតដែលមានចំណងជើងថា មកុដស្រ្តី បកស្រាយដោយតារាចម្រៀង ពេជ្រ សោភា ក្នុងថ្ងៃបញ្ចប់ការប្រកួត Miss Universe Cambodia ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង គឺជាស្នាដៃនិពន្ធទំនុកច្រៀងរបស់លោក សោម ដូរ៉េ។
សូមទស្សនាវីឌីអូខាងក្រោម៖
អត្ថបទ៖ ស្លាបប៉ាកកាមាស