គីមឈីគឺជាម្ហូបអាហារប្រពៃណីរបស់ជនជាតិកូរ៉េដែលមានរសជាតិឆ្ងាញ់ ហើយផ្សំឡើងពីស្ពៃបូកគោដែលបានផ្អាប់ជាមួយអំបិលរួច។ ហើយជាធម្មតាវាមានគ្រឿងទេសដូចជា៖ ស្ករ អំបិល ខ្ទឹមបារាំង ខ្ទឹមស ខ្ញី និង ម្ទេសជាដើម។ គីមឈីគឺមិនត្រឹមតែមានរស់ជាតិឆ្ងាញ់នោះទេ ប៉ុន្តែវាក៏មានផ្ទុកទៅដោយអត្ថប្រយោជន៍ជាច្រើនថែមទៀតផង។
១.អាចពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក
នៅក្នុងការសិក្សាមួយបានបង្ហាញថាគីមឈីមានផ្ទុកទៅសារធាតុចិញ្ចឹម និង អាហារបំប៉នជាច្រើនដែលជួយនាំអោយសារពាង្គរបស់អ្នករឹងមាំ និង ជួយបង្កើនប្រព័ន្ធភាពសុំាបានយ៉ាងប្រសើរ។ វាពិតជាសំខាន់ខ្លាំងណាស់ដែលជួយការពារអ្នកពីជំងឺ និង មេរោគផ្សេងៗ ដោយសារតែវាអាចជួយធ្វើអោយប្រព័ន្ធភាពសុំារបស់អ្នករឹងមាំជាងមុន។ ហើយការបរិភោគគីមឈីជាប្រចាំមិនត្រឹមតែជួយដល់សុខភាពនោះទេ ថែមទាំងជួយអោយបង្កើនសម្រស់របស់អ្នកទៀតផង។
២.អាចពន្យារភាពចាស់
មានការស្រាវជ្រាវមួយបានបង្ហាញពីការធ្វើតេស្តទៅលើគីមឈី ហើយជាលិទ្ធិផលវាពិតជាអាចជួយភាពចាស់របស់មនុស្សវ័យកណ្តាល និង ជំនួយដល់សម្រស់ស្បែកទៀតផង។ ហើយវាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលគីមឈីអាចពន្យារជីវិតកោសិកាដោយធ្វើឱ្យដំណើរការយឺតជាងធម្មតា។
៣.អាចការពារការឆ្លងមេរោគផ្សិត
ការឆ្លងមេរោគផ្សិតក្នុងទ្វារមាសគឺកើតឡើងនៅពេលដែលផ្សិត Candida ដែលវាបង្កគ្រោះថ្នាក់ ហើយកើនឡើងយ៉ាងឆាប់រហ័សនៅខាងក្នុងទ្វារមាស។ ដូច្នេះប្រូប៊ីយ៉ូទិច និង បាក់តេរីដែលមានសុខភាពល្អរបស់គីមឈីគឺអាចជួយការពារពីការឆ្លងមេរោគផ្សិតបានយ៉ាងល្អ។
៤.អាចជួយសម្រកទម្ងន់
គីមឈីគឺត្រូវបានគេសិក្សា និង រកឃើញថាមានផ្ទុកនូវសារជាតិកាឡូរីទាប ដែលជួយបង្កើននៃការសម្រកទម្ងន់របស់អ្នកបានយ៉ាងឆាប់រហ័ស។ ដូច្នេះអ្នកគួរតែជ្រើសរើសនៃការបរិភោគគីមឈី គួបផ្សំ និង អាហារផ្សេងទៀត ដើម្បីជួយកាត់បន្ថយជាតិខ្លាញ់នៅក្នុងខ្លួន និង សម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធិភាព។
៥.អាចជួយដល់សុខភាពបេះដូង
ជំងឺបេះដូងគឺអាចកើតមានទៅលើមនុស្សទូទៅ ដែលវាអាចនឹងមានគ្រោះថ្នាក់បំផុតដល់អាយុជីវិត។ យ៉ាងណាមិញ តាមការសិក្សារបានរកឃើញពីសារធាតុចិញ្ចឹមនៅក្នុងគីមឈីដែលពិតជាជួយការពារអ្នកពីជំងឺបេះដូងផង,ជួយកាត់បន្ថយសារធាតុកូលេស្តេរ៉ុលកម្រិតជាតិខ្លាញ់នៅក្នុងឈាម និង ថ្លើមថែមទៀតផង៕
ប្រភព ៖ បរទេស