ខ្សែជីវិតពិតជាមិនទៀងពិតមែនជួនឡើងជួនក៏ចុះ ពេលខ្លះចុះខ្លាំងរហូតដល់ហៅលែងឮជាក់ស្តែងដូចគ្រួសារលោកតា សង់ ស៊ីស ត្រូវជំពាក់បំណុលគេច្រើនដោយសារតែព្យាបាលជំងឺកូនជាច្រើនប្រទេស។
នេះបើយោងតាមការបង្ហោះរបស់លោក Tep Pon កាលពីព្រឹកថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយបានរៀបរ៉ាប់ថា៖
អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំឲ្យបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ដប់មុឺនដុលារ ($100,000) ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ម្ភៃពីរមុឺនដុលារ ($220,ooo) !
ព្រឹកមិញនេះខ្ញុំបាទ (លោក Tep Pon) បានធ្វើដំណើរទៅផ្ទះតារារូបនេះបានជួបជាមួយតារាកំប្លែងឪសង់សុីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស ! ពេលទៅជួបពួកគាត់គឺ ទម្រាំលើកដៃសុំអោយបងប្អូនជួយនេះគឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ គឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំនូលមិនបានហើយបើទុកយូតទៀតគឺគ្មានលទ្ធភាពសងគេទេ ។
តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះគឹដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ ។
ពេលជួបព្រឹកមុិញនេះគឺស្ថានភាពរបស់តារាកំប្លែងឪសង់សុីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ ។
ប្រភព៖ Tep Pon