សេចក្តីប្រកាសមួយរបស់ ផលិតកម្ម Belift Lab ទាក់ទិនជាមួយនឹង Heeseung បានឈឺជើងស្តាំខណៈអំឡុងពេលចូលរួម promotion album របស់ ENHYPEN។
ខាងក្រោមនេះជាអត្ថបទដែលយើងទទួលបានពីខាងផេក K-Pop World ៖
សមាជិកក្រុម ENHYPEN, Heeseung ត្រូវបានរាយការណ៍ថាបានពិនិត្យឃេីញមានដុំពកនៅជេីងខាងស្តាំ ហេីយខាងគ្រូពេទ្យតម្រូវឲ្យវះកាត់ចេញ។
ដោយខាងផលិតកម្ម Belift Lab បានចេញសេចក្តីថ្លែងការថា អំឡុងពេលចូលរួម promotion album ថ្មីរបស់ក្រុម ENHYPEN, Heeseung បានឈឺម្រាមជេីងខាងស្តាំជាខ្លាំងដោយមិនដឹងមូលហេតុ បន្ទាប់មកគាត់បានទៅពិនិត្យនៅមន្ទីរពេទ្យ ។
ខាងគ្រូពេទ្យបានរកឃេីញមានដុំពកដូចនេះខាងគ្រូពេទ្យតម្រូវអោយគាត់ធ្វេីការវះកាត់ចេញភ្លាមៗនៅថ្ងៃទី ០១ ខែវិច្ឆិកា បន្ទាប់ពី Heeseung បញ្ចប់ promotion album ។
ខាងគ្រូពេទ្យបាននិយាយថាគាត់ត្រូវសម្រាកព្យាបាល មួយ សប្តាហ៍ឬក៏រយះពេលអាចយូរជាងនេះ ។
ជូនពរឲ្យ Heeseung ឆាប់ជាសះស្បេីយ ❤️
ប្រភព៖ K-Pop World