ពូជក្រពើដែលកាចសាហាវទាំង៦នៅទូទាំងពិភពលោក

ក្រពើគឺជាពពួកសត្វដ៏កាចសាហាវដែលអាចបង្កគ្រោះថ្នាក់ដល់ទាំងមនុស្ស និង សត្វ។ ជាទូទៅក្រពើគឺចេញវាយប្រហារនៅពេលដែលពួកវាមានភាពស្រេកឃ្លាន និង ដើម្បីការពារទឹកដីក៏ដូចជាកូនរបស់វា។ ហើយខាងក្រោមនេះគឺជាពូជក្រពើទាំង៦ប្រភេទដែលកាចសាហាវបំផុតនៅលើពិភពលោក៖

1

១.Nile Crocodile (Crocodylus niloticus)

ពពួកនេះភាគច្រើនរស់នៅក្នុងទឹកសាប ឬ បឹងបួរជាដើម។ ពួកវាមានប្រវែងពី ៥ទៅ៦ម៉ែត្រពេលពេញវ័យហើយត្រូវបានគេចាត់ទុកថាជាពូជក្រពើគ្រោះថ្នាក់បំផុតដោយសារវាបានសម្លាប់មនុស្សលើសពី៣០០នាក់ក្នុងមួយឆ្នាំ។

2

២.Saltwater Crocodile (Crocodylus porosus)

ថ្វីត្បិតថាក្រពើប្រភេទនេះមានឈ្មោះថា Saltwater ពិតមែន តែវាក៏អាចរស់នៅក្នុងទឹកសាបផងដែរ។ ក្រពើនេះពេលលូតលាស់ពេញវ័យអាចមានប្រវែងរហូតដល់ទៅ៦ម៉ែត្រ និង មានទម្ងន់ប្រហែល៥០០គីឡូក្រាម។

3

៣.American Alligator (Alligator mississippiensis)

ក្រពើនេះមានដើមកំណើតនៅក្នុងសហរដ្ឋអាមេរិក ដែលភាគច្រើនរស់នៅក្នុងវាលភក់ និង បឹងជាដើមហើយជាទូទៅវាមានប្រវែងពី៤ទៅ៤.៥ម៉ែត្រ។ ពួកវាតែងមានប្រវត្តិសម្លាប់មនុស្សជារឿយៗប៉ុ ន្តែមូលហេតុភាគច្រើនគឺបណ្តាលមកពីមនុស្សព្យាយាមចាប់វាមុនទេទើបវាវាយបកវិញ។

4


៤.Gharial (Gavialis gangeticus)

ពួកនេះរស់នៅតាមទន្លេនៃប្រទេសណេប៉ាល់ និង ឥណ្ឌាហើយវាមានរូបរាងគួរឲ្យកត់សម្គាល់ដោយសារតែវាមានមាត់ស្រួចហើយវែងខុសពីក្រពើដទៃទៀត។ ក្រពើពូជ Gharial នេះជាធម្មតាមិនវាយប្រហារមនុស្សផ្ទាល់ៗនោះទេតែវាតែងតែស៊ីសាកសពដែលត្រូវបានគេបណ្តែតតាមដងទន្លេនៅពេលមានពិធីបុណ្យសព។

5

៥.Mugger Crocodile (Crocodylus palustris)

ក្រពើពូជនេះអាចរស់នៅបានទាំងក្នុងទឹកសាប ទឹកប្រៃ និង ម្តុំវាលភក់។ វាមានមាត់រាងវែងហើយសំប៉ែត និង មានប្រវែងពី៤ទៅ៥ម៉ែត្រ។ យោងតាមឯកសារ CrocBITE ពូជនេះបានវាយប្រហារទៅលើមនុស្ស ១១០នាក់ពីឆ្នាំ២០០៨ទៅ២០១៣។

6

៦.Black Caiman (Melanosuchus niger)

ពពួកនេះភាគច្រើនរស់នៅប៉ែកអាមេរិកខាងត្បូង និង តាមដងទន្លេ Amazon។ ពួកវាតែងតែស៊ីសាច់ត្រី និង សត្វល្មូនផ្សេងទៀតជាអាហារ។ ក្រពើ Black Caiman នេះបើសិនជាឈ្មោលគឺអាចមានប្រវែងលើសពី៤ម៉ែត្រ ហើយធ្លាប់មានប្រវត្តិវាយប្រហារយ៉ាងព្រៃផ្សៃទៅលើមនុស្សជារឿយៗ៕

7

ប្រភព ៖ បរទេស