អត្ថប្រយោជន៍ជាច្រើនរបស់ផ្លែស្ពឺចំពោះសុខភាព

ការបរិភោគបន្លែផ្លែឈើច្រើនគឺជារឿងល្អបំផុតសំរាប់សុខភាព ហើយក្នុងនោះអ្នកគួរតែផ្លាស់ប្តូរពីការបរិភោគផ្លែឈើដដែលៗមកសាកបរិភោគផ្លែស្ពឺវិញម្តង។ ថ្វីត្បិតថាផ្លែស្ពឺមិនសូវជាមានការពេញនិយមបរិភោគក៏ពិតមែនប៉ុន្តែវាក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សារពាង្គកាយរបស់យើងផងដែរ។

Star Fruit Cover 1

ផ្លែស្ពឺមានរសជាតិផ្អែមជូរទៅតាមប្រភេទពូជ និង ការដាំដុះរបស់វា ហើយរូបរាងរបស់ផ្លែស្ពឺគឺត្រូវបានគេប្រដូចទៅនឹងផ្កាយដែលមានរាងជ្រុង៥ពេលទុំពណ៌លឿងស្រាល។ បន្ថែមពីរសជាតិ និង រូបរាងគួរអោយចង់បរិភោគ ថ្ងៃនេះយើងខ្ញុំនឹងរៀបរាប់ពីអត្ថបទប្រយោជន៍នៃការបរិភោគផ្លែស្ពឺ ដោយក្នុងនោះផ្លែស្ពឺមានផ្ទុកនូវសារធាតុដូចជា៖

១.សំបូរវិតាមីនស៊ី(Vitamin C)

២.ជាតិសសៃ(Fiber)

៣.វីតាមីនបេ៥(Vitamin B5)

៤.ហ្វូឡាត(Folate)

៥.ស្ពាន់(Copper)


៦.ប៉ូតាស្យូម(Potassium)

៧.ម៉ាញ៉េស្យូម(Magnesium)

Star Fruit Facts Medicine

មិនត្រឹមតែមានសារធាតុបំប៉នខាងលើនោះទេ ការបរិភោគផ្លែស្ពឺក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺលើសជាតិខ្លាញ់ ជំងឺថ្លើម ជំងឺដុំពក(កូនកណ្តុរ) និង កាត់បន្ថយការរលាក ក៏ដូចជាការវិវត្តន៍ខ្លួនរបស់ដុំគីសផងដែរ។ ប៉ុន្តែសំរាប់អ្នកដែលមានបញ្ហាតំរង់នោមគឺមិនគួរបរិភោគផ្លែស្ពឺញឹកញាប់ពេកនោះទេ៕

Star Fruit 1200x628 Facebook 1200x628

ប្រភព ៖ បរទេស