លើកក្រោយចូរកុំចោលកាកកាហ្វេ ព្រោះវាមានអត្ថប្រយោជន៍ច្រើនណាស់

កាកកាហ្វេដែលត្រូវបានចម្រាញ់ចេញជាកាហ្វហើយតែងតែត្រូវបានគេបោះចោលព្រោះគិតថាមិនអាចយកទៅប្រើការបានទៀត។ ប៉ុន្តែតាមពិតទៅកាកកាហ្វេដែលគេចំណាំយកបោះចោលនោះគឺមានអត្ថប្រយោជន៍ជាច្រើនដែលអ្នកនឹកស្មានមិនដល់៖

1

១.កម្ចាត់សត្វល្អិតចង្រៃ

សត្វល្អិតជាច្រើនមិនចូលចិត្តក្លិនកាហ្វេនោះទេដូចនេះអ្នកអាចពង្រាយ ឬ រោយកាកកាហ្វេនៅបរិវេណសម្បូរសត្វល្អិតដូចជាតាមគែមជញ្ជាំងឬប្រហោងជាដើម។ ហើយការធ្វើបែបនេះ លោកអ្នកនឹងអាចកម្ចាត់សត្វល្អិតបានយ៉ាងងាយ និង មិនប៉ះពាល់ចំពោះសុខភាពឡើយ។

2

២.ធ្វើជាស្ក្រាប់

អ្នកអាចប្រើកាកកាហ្វេមកថែរក្សាស្បែកក៏បានដែរ ដោយបង្កើតនូវស្ក្រាប់កាហ្វខាត់ស្បែកនៅផ្ទះបានយ៉ាងងាយ ដោយអ្នកគ្រាន់តែលាយកាកកាហ្វេ៣ស្លាបព្រាបាយជាមួយនឹងប្រេងធម្មជាតិ(ប្រេងដូង, ប្រេងអាល់ម៉ុន) រួចរក្សាទុកក្នុងក្រឡគឺជាការស្រេច។

3


៣.ផ្តល់ជីវជាតិដល់ដំណាំ

កាកកាហ្វេសម្បូរទៅដោយសារធាតុនីដ្រូសែនដែលរុក្ខជាតិជាច្រើនត្រូវការដើម្បីលូតលាស់។ លើកក្រោយ ជាជាងបោះចោលកាកកាហ្វេ អ្នកអាចយកវាទៅរោយនៅគល់ឈើឬនៅក្នុងផើងរួចរង់ចាំមើលរុក្ខជាតិរបស់អ្នកដុះលូតលាស់បានយ៉ាងល្អ។

4

៤.កម្ខាត់ក្លិនមិនល្អ

កាកកាហ្វេមានឥទ្ធិពលស្រូបរាល់ក្លិនដែលនៅជុំវិញវា ហេតុដូចនេះទើបគេតែងតែបិទកញ្ចប់គ្រាប់កាហ្វេឲ្យជិតៗជៀសវាងវាហើរក្លិនអស់។ ហើយអ្នកអាចយកកាកកាហ្វេមួយកូនចានទៅដាក់នៅម្តុំកន្លែងដែលមានក្លិនផ្អួរដើម្បីឲ្យកាហ្វេស្រូបយកក្លិនទាំងនោះ និង នាំមកវិញនូវភាពស្រស់ស្រាយ៕

5

ប្រភព ៖ បរទេស