ភាពខុសគ្នារវាងការគិតរបស់មនុស្សស្រី និង មនុស្សប្រុស

ទោះបីជាស្ថិតនៅក្នុងអំបូរតែមួយប៉ុន្តែការគិតរវាងមនុស្សស្រី និង មនុស្សប្រុសគឺមានភាពខុសគ្នាឆ្ងាយណាស់ដែលជួនកាលភាពមិនយល់គ្នានេះបាននាំឲ្យជម្លោះផ្ទុះឡើង។ ហើយខាងក្រោមនេះគឺជាការប្រៀបធៀបនៃភាពខុសគ្នារវាងការគិតរបស់មនុស្សស្រី និង មនុស្សប្រុស៖

1

១.មនុស្សស្រីគិតបានវែងឆ្ងាយជាងមនុស្សប្រុស

បើយោងតាមវិទ្យាសាស្រ្ត ខួរក្បាលរបស់មនុស្សស្រីមានទំហំតូចជាងមនុស្សប្រុសរហូតដល់១៤%ប៉ុន្តែអ្វីដែលសំខាន់នោះគឺមនុស្សស្រីប្រើប្រាស់ថាមពលខួរក្បាលខ្លាំងជាង និង មានប្រសិទ្ធិភាពជាងមនុស្សប្រុស។

2

២.មនុស្សស្រីនិយាយច្រើនជាងមនុស្សប្រុស

នារីភាគច្រើនបង្ហាញអារម្មណ៍របស់ខ្លួនតាមរយៈការពោលពាក្យសម្តី ចំណែកឯបុរសវិញទោះមានអារម្មណ៍បែបណាក៏មិនសូវបញ្ចេញមកក្រៅឲ្យគេដឹងដែរ។ ហើយនេះគឺដោយសារតែមនុស្សស្រីប្រើខួរក្បាលផ្នែកខាងស្តាំដែលមានតួនាទីវាយតម្លៃ និង អារម្មណ៍ច្រើនជាងមនុស្សប្រុស។

3


៣.មនុស្សស្រីនឹកឃើញអតីតកាលច្រើនជាងមនុស្សប្រុស

មនុស្សស្រីតែងតែចងចាំរាល់អនុស្សាវរីយ៍ជូរចត់ផ្សេងៗជាជាងមនុស្សប្រុសគឺដោយសារតែលំហូរឈាមបុកទៅកាន់ផ្នែកមួយនៃខួរក្បាលហៅថា cingulate gyrus ដែលគ្រប់គ្រងទៅលើអារម្មណ៍ និង លំនឹក។

4

៤.មនុស្សស្រីពូកែចាំជាងមនុស្សប្រុស

ខួរក្បាលមនុស្សស្រីផ្នែក Hippocampus មានភាពមមាញឹកជាងមនុស្សប្រុសដែលនាំឲ្យពួកគាត់ចងចាំរាល់រឿងរ៉ាវតូចតាចផ្សេងៗ។ ហេតុដូចនេះហើយទើបបុរសៗខ្លះធ្វើឲ្យដៃគូខ្លួនអន់ចិត្តដោយសារខ្លួនមិនចាំរឿងតូចតាចដែលគាត់ធ្លាប់និយាយប្រាប់តាំងពី៥ឆ្នាំមុនជាដើម៕

5

ប្រភព ៖ បរទេស