មនុស្សយើងគ្មាននរណាល្អឥតខ្ចោះនោះទេហើយតែងតែសាងរាល់កំហុសផ្សេងៗដែលមិនអាចនឹងបំភ្លេចបាន។ យ៉ាងណាមិញ អ្នកអាចសាកល្បងវិធីសាស្រ្តទាំង៤នេះដើម្បីបំភ្លេចរឿងអាក្រក់ចេញពីខួរក្បាលអោយបានឆាប់រហ័ស៖
១.ព្យាយាមរកដំណោះស្រាយ
រឿងខ្លះនឹងនៅតែធ្វើឲ្យអ្នកមានមន្ទិលក្នុងចិត្តមិនបាត់នោះទេ ហើយបញ្ហាក៏មិនបាត់ទៅដោយងាយៗដែរប្រសិនបើអ្នកមិនរកដំណោះស្រាយ។ ដូចនេះអ្នកគួរយល់ពីដំណើរដើមទងនៃបញ្ហាទាំងនោះ និង គិតទៅលើដំណោះស្រាយឲ្យបានម៉ត់ចត់។
២.ប្រើពេលដើម្បីគិត
ខួរក្បាលអ្នកត្រូវការពេលដើម្បីទទួលយកអ្វីមួយជាប្រចាំថ្ងៃ។ ដូច្នេះអ្នកគួរតែប្រើពេល២០នាទីជារៀងរាល់ថ្ងៃដើម្បីគិតពិចារណាទៅលើអ្វីដែលរំខានដល់អារម្មណ៍អ្នកហើយនៅពេលដល់ម៉ោងកំណត់ អ្នកត្រូវប្រាប់ខ្លួនឯងថាមិនត្រូវគិតទៅលើវាទៀតទេ។
៣.រកអ្វីផ្សេងមកបន្លប់
អ្នកអាចរកសកម្មភាពអ្វីផ្សេងមកធ្វើដើម្បីបន្លប់ខួរក្បាលកុំឲ្យគិតទៅលើរឿងទាំងនោះដូចជាធ្វើការងារបន្ថែម ដើរលេងជាមួយមិត្តភក្កិ និង ធ្វើលំហាត់ប្រាណជាដើម។
៤.សមាធិអារម្មណ៍
ព្យាយាមរំលឹកខ្លួនឯងថាអ្នកកំពុងនៅក្នុងបច្ចុប្បន្នកាលហើយរឿងដែលបានកន្លងហួសគឺស្ថិតនៅក្នុងអតីតកាលដូចនេះអ្នកមិនអាចផ្លាស់ប្តូរវាបានឡើយ។ ហើយដើម្បីរស់នៅក្នុងបច្ចុប្បន្នកាល អ្នកអាចសាកល្បងការធ្វើសមាធិ និង ការធ្វើចលនាដង្ហើមជាដើម៕
ប្រភព ៖ បរទេស