ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការបរិភោគឈីសជាប្រចាំ

ប្រជាជនទាំងប៉ែកអឺរ៉ុប និង អាស៊ីគឺពេញនិយមបរិភោគឈីសជាខ្លាំង ដោយសារតែវាមានរសជាតិឆ្ងាញ់ប្លែក ហើយវាគឺជាគ្រឿងបន្ថែមទៅលើអាហារមួយក្នុងចំណោមអាហារ Fast Food ដ៏ពេញនិយមដូចជាប៊ឺហ្គឺ ភីហ្សានិង នំសាំងវិចជាដើម។ ប៉ុន្តែតើអ្នកដឹងដែររឺទេថាវាអាចធ្វើអោយមានបញ្ហាដល់សុខភាពប្រសិនបើអ្នកបរិភោគវាជាប្រចាំ? ថ្វីត្បិតតែឈីសអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនដោយសារវាផលិតពីទឹកដោះគោសំបូរដោយកាល់ស្យូមក៏ពិតមែន ប៉ុន្តែវាក៏មានផលប៉ះពាល់ខ្លះដែលអ្នកគួរតែដឹងផងដែរ។

១.ឈីសគឺមិនល្អសម្រាប់អ្នកដែលកង្វះជាតិ lactose ព្រោះមនុស្សដែលខ្វះជាតិ lactoseគឺ ខ្វះអង់ហ្ស៊ីមដែលបំបែកជាតិស្ករនៅក្នុងរាងកាយ។ ដូចនេះប្រសិនបើពួកគេញុំាឈីស វាគឺអាចបណ្តាលឱ្យទល់លាមក ទល់ខ្យល់ ហើមពោះ និង រាគជាដើម។

1

២.ការញ៉ាំឈីសច្រើនអាចបណ្តាលឱ្យឈឺក្បាលហើយថែមទាំងឈឺក្បាលប្រកាំងដោយសារតែវាមានផ្ទុកនូវសារជាតិ tyramine ។

2

៣.ឈីសខ្លះមានជាតិសូដ្យូមកាល់ស្យូម និង អាស៊ីតខ្លាញ់ខ្ពស់ដែលអាចនាំឱ្យមានជំងឺបេះដូង, សម្ពាធឈាមខ្ពស់, ជំងឺបេះដូង និង ជំងឺទឹកនោមផ្អែម។


3

៤.ឈីសមានជាតិខ្លាញ់ធម្មជាតិខ្ពស់ដែលអាចជំរុញអោយនាបការឡើងទម្ងន់ ឬ ជំងឺធាត់។

4

៥.វាមិនល្អសម្រាប់មនុស្សដែលមានប្រតិកម្មទៅនឹងប្រូតេអ៊ីនទឹកដោះគោ។ ម្យ៉ាងទៀត វាក៏អាចបណ្តាលឱ្យមានប្រតិកម្មរលាកពេញរាងកាយ , នាំឱ្យមានកន្ទួលនៅលើស្បែក , មានការកកស្ទះប្រហោងឆ្អឹង និង ការកើតមុនថែមទៀតផង៕

ប្រភព ៖ បរទេស