បច្ចុប្បន្នហាងកាហ្វេជាច្រើនត្រូវបានមានការពេញនិយម និង មានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន និង ស្ទើរតែគ្រប់វ័យទៅហើយ។ យ៉ាងណាមិញយើងសូមណែនាំអំពីហាងកាហ្វេមួយដែលមានឈ្មោះថា កាហ្វេ Amazon ដែលគេសង្កេតឃើញពីការគាំទ្រ និង មានជាច្រើនសាខានៅប្រទេសកម្ពុជាថែមទៀតផង។
កាហ្វេAmazon ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០២ ដោយក្រុមហ៊ុន PTT ដែលជាក្រុមហ៊ុនស្ថានីយ៍ប្រេងឥន្ធនៈដ៏ធំបំផុតប្រចាំប្រទេសថៃ។ ក្រុមហ៊ុនបានដឹងពីឱកាសដើម្បីបង្កើនសមត្ថភាពទីផ្សាររបស់ស្ថានីយ៍ប្រេងឥន្ធនៈភីធីធី ហេតុនេះហើយជាលទ្ធផលគំនិតនៃការបង្កើតហាងកាហ្វេនេះត្រូវបានកំណត់ថាជាអាជីវកម្មនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ PTT ដែលអាចបង្កើតប្រាក់ចំណូលដល់ស្ថានីយ៍ប្រេងឥន្ធនៈ PTT និង តម្រូវការរបស់អ្នកដំណើរ។
លោក Auttapol ដែលបច្ចុប្បន្នជាប្រធានប្រតិបត្តិសម្រាប់ក្រុមហ៊ុន PTT បានឡើងជំនួសតំណែងរបស់លោក Chansin Treenuchagron ។ លោក Auttapol គឺជាអ្នកជំនួញដែលពោរពេញទៅដោយសមត្ថភាព និង បានពង្រីកទីផ្សាររបស់ក្រុមហ៊ុនបានយ៉ាងល្អ ហើយគាត់ក៏បានពង្រីកសាខារបស់ខ្លួនទៅកាន់តំបន់អាស៉ីអាគ្នេយ៍ផងដែរ។ រីឯប្រភពពីក្រសួងថាមពលបានប្រាប់ថា មេដឹកនាំថ្មីរបស់ PTT ត្រូវតែគាំទ្រដល់គោលដៅរបស់រដ្ឋាភិបាលក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម LNG ផងដែរ។
ក្នុងនោះកាហ្វេ Amazon គឺជាហាងកាហ្វេឈានមុខគេរបស់ប្រទេសថៃ ដែលមិនត្រឹមតែទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែក៏មានការគាំទ្រនៅប្រទេសជាច្រើនទៀតទូទាំងពិភពលោកផងដែរ។
ហើយនៅពេលបច្ចុប្បន្ននេះហាងសាខារបស់ប្រេនកាហ្វេ Amazon បានពង្រីកខ្លួនប្រមាណជា 3,333 កន្លែង ឯណោះ និង បានបង្កបង្កើតនៅតាមបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៉ីអាគ្នេយ៍យើងនេះ។ ម្យ៉ងទៀតហាងកាហ្វេមួយនេះ ពិតជាមានសន្ទុះនៃការគាំទ្រយ៉ាងច្រើនលើសលុបហួសពីការស្មាន ដោយមិនត្រឹមតែរស់ជាតិកាហ្វេឆ្ងាញ់នោះទេ តែចំពោះបរិយាកាសនៅក្នុងហាងវិញគឺមានភាពទាក់ទាញបែបធម្មជាតិតែម្តង៕
ប្រភព ៖ បរទេស