ផ្លែឈើដែលមានតម្លៃថ្លៃជាងគេបំផុតទាំង៥នៅជុំវិញសកលលោក

ផ្លែឈើខ្លះគឺត្រូវបានគេយកទៅបង្កាត់ពូជឲ្យចេញជារូបរាង ឬ មានរសជាតិប្លែកពីពូជធម្មតា។ ហើយដោយសារតែមូលហេតុនេះហើយ ទើបធ្វើអោយផ្លែឈើខ្លះមានតម្លៃថ្លៃ ហើយក្នុងនោះយើងនឹងលើកយកផ្លែឈើ៥ប្រភេទមកបង្ហាញ ដោយក្នុងនោះរួមមាន៖

1

១.ផ្លែសារីរាងព្រះពុទ្ធបដិមា

អ្នកអានមិនខុសទេ ផ្លែសារីនេះគឺពិតជាមានមែនដោយវាមានរូបរាងដូចជាព្រះពុទ្ធ ហើយវាត្រូវបានដាំដុះដោយកសិករជនជាតិចិនម្នាក់ឈ្មោះ Xianzhang Hao។ ដោយក្នុងនោះគាត់បានប្រើប្រាស់ពុម្ពដើម្បីបណ្តុះផ្លែសារីនេះឡើង និង មានតម្លៃ៩ដុល្លារក្នុងមួយផ្លែ។

2

២.ផ្លែប៉ោម Sekai Ichi

ឈ្មោះរបស់វាប្រែមកថា «លេខមួយនៅក្នុងពិភពលោក»។ ផ្លែប៉ោមនេះត្រូវបានគេលក់នៅក្នុងឆ្នាំ១៩៧៤នៅប្រទេសជប៉ុន និង មានតម្លៃ២១ដុល្លារក្នុងមួយផ្លែ។ ហើយដែលធ្វើឲ្យផ្លែប៉ោមនេះពិសេសនោះគឺទំហំដ៏ធំរបស់វា។ ម្យ៉ាងទៀតផ្លែប៉ោមនេះគឺត្រូវបានគេលាងដោយប្រើទឹកឃ្មុំមុននឹងយកមកលក់នៅលើទីផ្សារថែមទៀតផង។

Sekai Ichi Apples

៣.ឪឡឹករាងជ្រុង


ប្រទេសជប៉ុនគឺជាអ្នកបង្កើតឪឡឹកចម្លែកនេះឡើងនៅក្នុងឆ្នាំ២០១៤។ វាត្រូវបានគេដាំដុះនៅក្នុងគូបរាងជ្រុងដែលធ្វើឲ្យវាចេញជារូបរាងបែបនេះ។ ហើយឪឡឹកមួយផ្លែនេះគឺមានតម្លៃរហូតដល់ទៅ៨០០ដុល្លារអាមេរិក។

4

៤.ម្នាស់ Lost Gardens of Heligan

ម្នាស់ពូជនេះត្រូវបានគេដាំដុះនៅក្នុងប្រទេសអង់គ្លេស។ ហើយដោយសារតែអាកាសធាតុនៅប៉ែកអឺរ៉ុបមិនសូវអំណោយផល ដូចនេះហើយទើបការដាំដុះផ្លែម្នាស់មួយនេះមិនសូវមានគេនិយម ដែលជាហេតុធ្វើអោយវាមានតម្លៃថ្លៃរហូតដល់ ១៥០០ដុល្លារក្នុងមួយផ្លែ។

5

៥.ត្រសក់ស្រូវ Yubari King

ត្រសក់ស្រូវប្រភេទនេះគឺត្រូវបានគេបង្កាត់ចេញពីត្រសក់ស្រូវពីរប្រភេទផ្សេងគ្នា និង មានរសជាតិផ្អែមឆ្ងាញ់។ ហើយជាធម្មតាគេតែងតែលក់វាជាវត្ថុអនុស្សាវរីយ៍ដែលមានតម្លៃមួយគូ ៣០០០០ ដុល្លារអាមេរិកដែលជាតម្លៃថ្លៃកប់ពពកតែម្តង៕

6

ប្រភព ៖ បរទេស