តោះមកស្វែងយល់អំពីអត្ថប្រយោជន៍របស់សណ្តែកបណ្តុះ

សណ្តែកបណ្តុះគឺទទួលបានការពេញនិយមបរិភោគជាខ្លាំង ជាពិសេសគឺនៅតំបន់អាស៉ីអាគ្នេយ៍យើងនេះ។ ហើយវាមិនត្រឹមតែជួយបង្កើននៅរសជាតិមុខម្ហូបរបស់លោកអ្នកនោះទេ សណ្តែកបណ្តុះក៏មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព និង រាងកាយរបស់យើងផងដែរ។

ដូច្នេះសូមអាននូវអត្ថបទខាងក្រោមដើម្បីដឹងពីអត្ថប្រយោជន៍នៃការបរិភោគសណ្តែកបណ្តុះ!

1

១.ការគ្រប់គ្រងសម្ពាធឈាម

សណ្តែកបណ្តុះមានផ្ទុកនូវសារជាតិប្រូតេអ៊ីន peptides ដែលអាចអាចជួយការពារ និង ព្យាបាលជំងឺលើសឈាម ដែលត្រូវបានគេស្គាល់ថាជាជំងឺដ៏គ្រោះថ្នាក់មួយ។ ហើយបើយោងតាមការសិក្សាបានបង្ហាញថា ការបរិភោគសណ្តែកបណ្តុះគឺពិតជាអាចជួយកាត់បន្ថយនូវជំងឺលើសឈាម និង គ្រប់គ្រងសម្ពាធឈាមបានយ៉ាងល្អថែមទៀតផង។

2

២.ការពារជំងឺមហារីក

ប្រូតេអ៊ីន និង ផេបទីតនៅក្នុងសណ្តែកបណ្តុះក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។ ដោយក្នុងនោះគេបានបង្ហាញថាសារធាតុចិញ្ចឹមទាំងនេះអាចពន្យឺតការលូតលាស់នៃកោសិកាមហារីក រួមទាំងសារធាតុដែលទាក់ទងទៅនឹងជំងឺមហារីកសុដន់, ជំងឺមហារីកឈាម និង មហារីកប្រព័ន្ធរំលាយអាហាររបស់អ្នក។

3

៣.ជួយរំលាយអាហារ


សណ្តែកបណ្តុះគឺជាប្រភពនៃជាតិសរសៃដែលអាចជួយដល់ការរំលាយអាហារបានល្អ។ ហើយវាធ្វើចលនាយ៉ាងលឿនតាមប្រព័ន្ធរំលាយអាហារដោយរើស, ដឹកផលិតផលកាកសំណល់ និង ជួយសម្អាតកាកសំណល់នៅក្នុងពោះវៀនថែមទៀតផង។

4

៤.ជំនួយភ្នែក

ដោយសារតែសណ្តែកបណ្តុះមានកម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម ពួកវាអាចជួយការពារអ្នកពីការវិវត្តន៍នៃជំងឺភ្នែកទូទៅ រួមទាំងជំងឺភ្នែកឡើងបាយដែលទាក់ទងនឹង (AMD) ផងដែរ។ ដោយ AMD គឺជាមូលហេតុចម្បងនៃការបាត់បង់ការមើលឃើញចំពោះមនុស្សពេញវ័យដែលមានអាយុលើសពី 55 ឆ្នាំ។ ហើយសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះគឺអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជា AMD នេះឯង។

5

៥.ជំនួយសុខភាពបេះដូង

សណ្តែកបណ្តុះអាចជួយកែលម្អសុខភាពបេះដូងរបស់អ្នក ដោយធ្វើឱ្យមានតុល្យភាពកូឡេស្តេរ៉ុល។ ហើយបើតាមការសិក្សាបានបង្ហាញថា សណ្តែកបណ្តុះគឺអាចជួយកាត់បន្ថយកូលេស្តេរ៉ុល LDL "អាក្រក់" ដែលបណ្តាលឱ្យមានការកកើតនៃបន្ទះស្ទះសរសៃឈាម។ ម្យ៉ាងទៀត សណ្តែកបណ្តុះក៏អាចបង្កើនកម្រិតកូឡេស្តេរ៉ុលល្អ HDL ដែលជួយសម្អាតស្រទាប់ខ្លាញ់ចេញពីឈាមរបស់អ្នកផងដែរ៕

6

ប្រភព ៖ បរទេស