ដើម្បីនិពន្ធរឿងនីមួយៗមិនមែនជារឿងងាយស្រួលឡើយ។ ដូច្នោះអ្នកនិពន្ធណាក៏ដោយ តែងតែមិនអាចចោលបច្ចេកទាំង២នេះឡើយសម្រាប់ការនិពន្ធរឿងរបស់គាត់។
១. ការនិពន្ធរឿងបែបបុរសទី១
បុរសទី១ សម្រាប់ការនិពន្ធបែបបុរសទី១ គឺយើងសរសេរដំណាលរឿងប្រាប់អ្នកអានដោយប្រើតួអង្គណាម្នាក់នៅក្នុងរឿងឲ្យនិយាយរៀបរាប់ប្រាប់។ ជាដំបូងនៃការនិពន្ធបែបបរុសទី១ក្នុងការដំណើររឿង យើងតែតែងឃើញតួអង្គឯកក្នុងរឿងនិយាយប្រាប់រឿងអ្វីមួយដូចជាកំណត់ហេតុរបស់គាត់អ៊ីចឹង។
¨
២. ការនិពន្ធរឿងបែបបុរសទី៣
ជាការរៀបសាច់រឿងដោយអ្នកនិពន្ធ ដោយដំបូងមុនបើកក្បាលនៃរឿងអ្នកនិពន្ធតែងសរសេរប្រាប់អ្នកអាន អំពីទេសភាពណាមួយក្នុងរឿងប្រាប់យើងឲ្យបានឃើញ បន្ទាប់មកបានរៀបរាប់បរិយាកាសជុំវិញ និងសកម្មភាពតួអង្គក្នុងរឿង។
តើអ្នកចូលចិត្តនិពន្ធរឿងបែបបុរសទីប៉ុន្មាន? ហើយគិតថាការនិពន្ធបែបណាទើបងាយស្រួលសម្រាប់អ្នក?