ការសាក់គឺជាសិល្បៈមួយក្នុងការតុបតែងខ្លួនឲ្យមានភាពប្លែកនិងស្រស់ស្អាតទៅតាមអ្វីដែលអ្នកចូលចិត្តសាក់គិត ចូលចិត្ត ហើយមិនមែនសម្រាប់ផ្គាប់ចិត្តនរណាម្នាក់នោះទេ ព្រោះវាគឺជារស់និយមរបស់មនុស្សម្នាក់ៗខុសៗពីគ្នា។
ការសាក់នេះផងដែរគឺយើងមិនអាចវាយតម្លៃបានថាមនុស្សដែលចាក់សាក់ សុទ្ធតែអាក្រក់ ឬ សុទ្ធតែល្អបានឡើយ ព្រោះស្នាមសាក់មិនបានបញ្ជាក់ឬបង្ហាញអំពីចរិតរបស់បុគ្គលឡើយ។
បើមនុស្សអាក្រក់ចិត្តអាក្រក់គំនិតហើយ ទោះមិនចាក់សាក់ក៏នៅតែអាក្រក់ដដែល។
សម្រាប់អ្នកដែលមានអត្ថចរិតល្អ ទោះបីជាគេចាក់សាក់ក៏ដោយ ក៏អត្តចរិតគេគឺនៅតែល្អដូចដើម គ្រាន់តែគេចង់ធ្វើតាមអ្វីដែលគេស្រលាញ់និងចង់បានតែប៉ុណ្ណោះ។
ដូច្នេះហើយចូលអ្នកកុំវាយតម្លៃមនុស្សណាម្នាក់តាមរយៈស្នាមសាក់ ព្រោះស្នាមសាក់មិនបានឲ្យអ្នកដឹងថាម្នាក់នឹងល្អឬអាក្រក់ឡើយ។
អត្ថបទ៖ SIEV HENG - Author