ទម្លាប់ក្រោកយឺតពេកនឹងធ្វើអោយសុខភាពរបស់អ្នកជួបរឿងទាំងនេះ

យុវវ័យនាសម័យបច្ចុប្បន្នមានទំនោរការគេងគេងយប់ជ្រៅ និងមិនងាយក្រោកពីគេងនៅពេលព្រឹកព្រលឹមនោះទេ ដែលជាហេតុធ្វើអោយមានផលប៉ះពាល់នៃផ្នែកមួយចំនួនចំពោះសុខភាពរាងកាយរបស់ពួកគេ។ ហើយការសិក្សារមួយបានបង្ហាញថាការដែលមានទម្លាប់ក្រោកយឺតពេកនឹងធ្វើអោយសុខភាពរបស់អ្នកប្រឈមនូវបញ្ហាទាំងនេះនាពេលអនាគត ដែលបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។

អត្ថបទខាងក្រោមនេះនឹងបង្ហាញពីបញ្ហាសុខភាពរបស់អ្នកដែលមានទម្លាប់ក្រោកយឺត។

1

១.ធ្វើអោយឡើងជាតិស្ករខ្ពស់

ការសិក្សាឆ្នាំ 2015 បានរកឃើញបញ្ហាសុខភាពដូចជាជាតិស្ករក្នុងឈាមខ្ពស់គឺទាក់ទងនឹងទម្លាប់ក្រោកយឺតពេក ដោយសារតែរាងកាយរបស់អ្នកនៅមួយកន្លែងនឹងដោយគ្មានចលនា ដែលបណ្តាលអោយជាតិស្ករក្នុងរាយកាយមិនអាចដំណើរការ ជាហេតុធ្វើអោយជាតិស្ករក្នុងឈាមឡើងខ្ពស់។ ហើយជាទូទៅវាមានអាការៈដូចជា អស់កម្លាំង និង ឈឺក្បាលជាដើម រហូតដល់ស្ថានភាពធ្ងន់ធ្ងរដូចជាជំងឺសរសៃឈាមបេះដូង និង ការខូចខាតតម្រងនោមថែមទៀតផង។

2

២.វាអាចនាំអោយមានទម្លាប់ទទួលទានអាហារមិនល្អ

ទម្លាប់ក្រោកយឺតពីដំណេកនឹងធ្វើអោយអ្នកមានទំនោរបរិភោគអាហារមិនមានតុល្យភាព និង កង្វះអាហាររូបត្ថម្ភ។ ដោយភាគច្រើនអ្នកដែលក្រោកយឺតតែងតែបរិភោគអាហាររហ័ស ឬ អាហារដែលមានស្រាប់ ដែលជាហេតុនាំអោយពួកគេមានសុខភាពមិនល្អ និង កាន់តែអាក្រក់ៗទៅ។ ម្យ៉ាងវិញទៀតវានឹងធ្វើអោយអ្នកមានសុខភាពចុះខ្សោយជាលំដាប់ និង មានភាពខ្ចិលច្រអូសថែមទៀតផង។

3

៣.ជំងឺបេះដូង


ការគេងនៅពេលយប់ជ្រៅ និង ការក្រោកយឺតជាប្រចាំជាហេតុនាំអោយអ្នកប្រឈមនឹងបញ្ហាជំងឺបេះដូង និង ខូចសុខភាពយ៉ាងធ្ងន់ធ្ងរ។ ព្រោះជាទូទៅបេះដូងរបស់អ្នកគួរតែមានពេលសម្រាកពី ៨ ទៅ ១១ ម៉ោងក្នុងមួយថ្ងៃ ដើម្បីទទួលបានសុខភាពល្អ ហើយប្រសិនបើអ្នកពុំមានពេលសម្រាកគ្រាប់គ្រាន់ វាអាចវិវត្តន៍ទៅជាជំងឺគាំងបេះដូង ឬខ្សោយបេះដូងនៅថ្ងៃក្រោយផងដែរ។

4

៤.វាអាចធ្វើឱ្យអ្នកងាយឈឺ

ការគេងស្ពឹកមានផលប៉ះពាល់ដល់ប្រព័ន្ធការពាររបស់អ្នក ហើយរាងកាយរបស់អ្នកនឹងងាយរងពីជំងឺផ្សេងៗ។ ព្រោះជាទូទៅរាងកាយរបស់មនុស្សយើងត្រូវការសម្រាកអោយបានគ្រប់គ្រាន់ ប៉ុន្តែយ៉ាងណាមិញរាងកាយរបស់យើងក៏ត្រូវការធ្វើចលនាដើម្បីអោយមានតុល្យភាពក្នុងខ្លួន។

5

៥.ជំងឺធ្លាក់ទឹកចិត្ត

នៅក្នុងការសិក្សារមួយបានលើកឡើងថាមនុស្សដែលមានទម្លាប់ក្រោកយឺតពេកគឺជាមនុស្សដែលមានបញ្ហាស្រ្តេស និង បាក់ទឹកចិត្ត។ ដោយពួកគេមានអារម្មណ៍ថាចង់គេងនៅលើគ្រែពេញមួយថ្ងៃ និង មិនចង់ក្រោកនោះឡើយ ហើយជាពិសេសនឹងធ្វើអោយរាងកាយ និង សុខភាពរបស់អ្នកកាន់តែទ្រុឌទ្រោម ដោយថែមទាំងបាត់បង់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនទៀតផង៕

6

ប្រភព ៖ បរទេស