ថ្នាំបន្តក់ភ្នែកគឺជាប្រភេទសូលុយស្យុងអំបិលដែលត្រូវបានគេយកមកប្រើប្រាស់ដើម្បីព្យាបាលរោគភ្នែកផ្សេងៗ។ ហើយប្រភេទខ្លះទៀតគឺគ្មានជាតិថ្នាំនោះទេដែលត្រូវបានប្រើប្រាស់សម្រាប់តែបន្សើមភ្នែកតែប៉ុណ្ណោះ។
ទឹកបន្តក់ភ្នែកដែលប្រើសម្រាប់បន្សើមភ្នែកជាទូទៅគឺមិនមានផលប៉ះពាល់នោះទេ ដោយឡែកអ្នកគួរឧស្សាហ៍ប្រើវាដើម្បីជៀសវាងការឆ្លងរោគភ្នែកផ្សេងៗជាដើម។ ម្យ៉ាងទៀត ការបន្តក់ភ្នែកបានផ្តល់ជាតិរំអិលដល់ភ្នែកនៅពេលដែលភ្នែកអ្នកស្ងួត ឬ រមាស់ថែមទៀតផង។
ជាទូទៅនៅពេលដែលឆ្លងរោគ ភ្នែកបានបង្កើតទឹកភ្នែកធម្មជាតិមកដល់ផ្នែកខាងលើដើម្បីកម្ចាត់ភាពរមាស់ និង សម្ងួត។ ប៉ុន្តែភ្នែកខ្លះគឺមិនអាចបង្កើតនូវទឹកភ្នែកធម្មជាតិបែបនេះបានគ្រប់គ្រាន់នោះទេ ដូចនេះហើយទើបគាត់ត្រូវការជំនួយភាពសំណើមពីទឹកបន្តក់ភ្នែក។
មួយវិញទៀត សម្រាប់អ្នកដែលប្រើប្រាស់ Contact lens ជាប្រចាំក៏គួរឧស្សាហ៍ប្រើថ្នាំបន្តក់ភ្នែកឲ្យបានញឺកញាប់ផងដែរ។ តែអ្នកត្រូវស្វែងរកថ្នាំណាដែលអាចប្រើជាមួយនឹង Contact lens បានបើមិនដូច្នេះទេវាអាចធ្វើឲ្យ Contact lens ប្រែពណ៌ និង រូបរាងជាក់ជាមិនខាន៕
ប្រភព ៖ បរទេស