ការធ្វើលំហាត់ប្រាណគឺជាអ្វីដែលគេតែងតែព្យាយាមគេចវេសបើទោះបីជាចង់សម្រកគីឡូប៉ុណ្ណាក៏ដោយ។ តែយ៉ាងណាមិញ ប្រសិនបើអ្នកដឹងពីលំហាត់ប្រាណទាំងបួននេះ វានឹងជួយដុតខ្លាញ់ក្បាលពោះរបស់អ្នកបានយ៉ាងប្រសើរ និង មានភាពងាយស្រួល៖
១.Plank
លំហាត់ប្រាណមួយនេះមានលក្ខណៈសាមញ្ញបំផុតប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ដោយអ្នកគ្រាន់តែផ្កាប់ខ្លួនរួចទប់លំនឹងខ្លួនដោយប្រើសាច់ដុំដៃទាំងសងខាង និង ម្រាមជើងគឺជាការស្រេច។
២.Boat Pose
ប្រសិនបើអ្នកចង់ទទួលបានលទ្ធផលកាន់តែលឿន អ្នកអាចសាកល្បងលំហាត់ប្រាណមួយនេះក៏បានព្រោះវាមិនត្រឹមតែមានប្រសិទ្ធិភាពអាចបញ្ចុះខ្លាញ់ក្បាលពោះបានប៉ុណ្ណោះទេ តែវាថែមទាំងជួយពង្រឹងឆ្អឹងខ្នងឲ្យត្រង់ថែមទៀតផង។
៣.Medicine Ball Slam
ចំពោះលំហាត់ប្រាណមួយនេះ អ្នកត្រូវការបាល់ធំល្មម ឬ ក៏ Medicine Ball។ ដោយអ្នកប្រើដៃទាំងពីរដើម្បីលើកបាល់នោះ បន្ទន់ជង្គង់បន្តិចរួចបោះបាល់មកលើដីហើយចាំទទួលវាលងមកវិញ។ ធ្វើបែបនេះឲ្យបានច្រើនដងរហូតដល់អ្នកមានអារម្មណ៍ថាហត់សឹមឈប់សម្រាក។
៤.លោតខ្សែអន្ទាក់
ក្រៅពីការរត់ ជិះកង់ និង លំហាត់ប្រាណផ្សេងៗដែលបានបង្ហាញនៅខាងលើ អ្នកមិនគួរមើលរំលងការលោតខ្សែអន្ទាក់នោះទេ។ ព្រោះវាជួយក្នុងការដុតជាតិកាឡូរី និង សម្រកគីឡូបានយ៉ាងមានប្រសិទ្ធិភាព៕
ប្រភព ៖ បរទេស