កញ្ញា ភុំ សោភ័ណ្ឌ កំពុងតែត្រៀមខ្លួនយ៉ាងល្អនៅប្រទេស ព័រតូ រីកូ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតកម្មវិធីMiss World 2021 ។
ហើយសម្រាប់ឈុតតំណាងជាតិកម្ពុជាដែលមានលាយលំផ្សំជាមួយទង់ជាតិកម្ពុជាយ៉ាងស្រស់ស្អាតនេះផងដែរ នឹងត្រូវបាន កញ្ញា ភុំ សោភ័ណ្ឌ គ្រងនៅក្នុងកម្មវិធីប្រកួត Miss World 2021 នៅប្រទេស ព័រតូ រីកូ ដើម្បីធ្វើការរាំបង្ហាញជូនទស្សនិកជនទស្សនា នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី 16 ខែធ្នូ ឆ្នាំ2021 ។
បញ្ជាក់ផងដែរថាឈុតនេះ រចនាឡើងដោយ លោក សួន តាមីង ហើយបានទទួលជ័យលាភីក្នុងការប្រកួតឈុតតំណាងជាតិ ក្នុងកម្មវិធីប្រកួត Miss Cambodia 2020 ។
សម្គាល់៖ សម្រាប់ឆ្នាំនេះ កម្មវិធីប្រកួត Miss World 2021 មិនមានការប្រកួត ឬការផ្តល់ពានរង្វាន់ ចំពោះឈុតតំណាងជាតិដែលស្អាតជាងគេនោះទេ ។
ប្រភព៖Miss Cambodia Pageant
ដោយ៖ ស្លាបប៉ាកកាមាស