អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមដំណើរការជួសជុលខ្លោងទ្វាររបស់អគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន

នាថ្ងៃទី៧ខែ ធ្នូឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការជួសជុលខ្លោងទ្វាររបស់អគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន។

១

២

៣

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះខ្លោងទ្វារអគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន ដែលទទួលរងការខូចខាត។

៤

៥

ដោយផ្អែកលើលក្ខណៈនៃសំណង់ និងស្ថានភាពខូចខាតរបស់តួខ្លោងទ្វារទាំងមូល ក្រុមអ្នកបច្ចេកទេស បានផ្តោតការយកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន៣ដូចជា ធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោមតាមចំណុចខូចខាត និងរៀបផ្គុំតួខ្លោងទ្វារទាំងមូលឡើងវិញ។


៦

៧

គម្រោងជួសជុលនេះប្រើរយៈ១ឆ្នាំ គិតចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ទៅ​​ នេះហើយយោងតាមខ្លឹមសារទាំងស្រុងដែរ អាជ្ញាធរជាអប្សរា បានរៀបរាប់៕

៨

៩

១០

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ

រូបភាព៖ យី សុថា

ប្រភព៖ អាជ្ញាធរជាអប្សរា