Moissanite ដែលគេនិយមថាពេជ្រ Moissanite ឬពេជ្រស្នាយ ការពិតវាមិនមែនជាពេជ្រនោះទេ ហើយក៏មិនមែនជាពេជ្រចិញ្ចឹមដែរ វាមានឈ្មោះថា ត្បូង Moissanite គឺជា ត្បូងដែលមានតម្លៃធូរថ្លៃជាងពេជ្រចិញ្ចឹមទៅទៀត។
ត្បូង Moissanite ឬត្បូងស្នាយ ជាប្រភេទត្បូងពណ៌សម្យ៉ាងដែលបានមកពីធាតុផ្សំ Silicon និង Carbon និងមានពន្លឺចែងចាំងស្រស់ស្អាតមិនចាញ់ពេជ្រទេ (អាចនិយាយបានថាភ្លឺចាំង ៧ពណ៌ ស្អាតជាងពេជ្រ) ប៉ុន្តែបើនិយាយពីតម្លៃវិញគឺធូរថ្លៃខ្លាំងជាងពេជ្រ ដែលមនុស្សគ្រប់គ្នាអាចមានលទ្ធភាពទិញវាធ្វើគ្រឿងពាក់បាន ហើយដោយសារហេតុនេះហើយទើបមនុស្សមួយចំនួនដែលនិយមប្រើត្បូងប្រភេទនេះហៅវាថាជាពេជ្រ Moissanite ។
ក្រៅពីភាពស្រស់ស្អាតទាក់ទាញ និងមានប្រជាប្រិញភាពដូចពេជ្រ Moissanite ត្រូវបានគេដឹងថាជាត្បូងប្រចាំខ្លួនដែលនាំសំណាងដល់អ្នកដែលកើតខែមេសា ដូចពេជ្រដែរ ដែលអាចជូនទៅអ្នកដែលកើតខែមេសា ហើយថែមទាំងមានថាមពលខាងវិញ្ញាណសម្រាប់មនុស្សទូទៅ។
ខាងក្រោមនេះគឺជាគុណសម្បត្តិនៃការប្រើត្បូង Moissanite ដែលគេដឹងថាជាត្បូងមានអត្ថន័យ និងលក្ខណៈសម្បត្តិនៃការនាំសំណាង នាំជីវិតទៅរកភាពរុងរឿងរីកចម្រើន ចាកចេញពីរឿងមិនសប្បាយចិត្ត និងផ្លាស់ប្តូភាពអស់សង្ឃឹមទៅជាសេចក្តីសង្ឃឹមផងដែរ។
១. ដាស់ថាមពលខាងក្នុងខ្លួន
ត្បូងនេះមានប្រសិទ្ធភាពជួយដាស់ថាមពល ឬសមត្ថភាពពីសេសពីក្នុងខ្លួនរបស់អ្នកពីកំណើតចេញមក ហើយថែមទាំងជួយបង្កើនភាពក្លាហាន និងការមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។
២. សម្រេចនូវគោលដៅ
ត្បូងនេះអាចជួយពង្រឹងសមត្ថភាពក្នុងការងារ កិច្ចការ និងឆន្ទៈនៅក្នុងការងារឱ្យកាន់តែខ្លាំងក្លា ពិសេសបន្ថែមថាមពលឱ្យអ្នកអាចសម្រេចការងារឱ្យជោគជ័យ និងបំពេញក្តីស្រមៃបានទៀតផង។
៣. បង្កើនថាមពលស្នេហា
ត្បូងនេះមានថាមពលស្នេហាដ៏រឹងមាំ និងអាចឱ្យអ្នកជួបនឹងដៃគូល្អផងដែរ។ ពិសេសនោះវាជាគ្រឿងអលង្កាដែលធ្វើឱ្យស្នេហារបស់អ្នកកាន់តែផ្អែមល្ហែម ស៊ីជម្រៅ និងរឹងមាំមិនអាចបំបែកបានទៀតផង។
៤. បង្កើនភាពច្នៃប្រតិដ្ឋ
ត្បូងនេះអាចជួយឱ្យអ្នកមានគំនិត និងការច្នៃប្រតិដ្ឋថ្មីៗបាន ថែមទាំងអាចបង្កើតស្នាដៃថ្មីដែលមិនស្រដៀងអ្នកដទៃ។ ក្រៅពីនេះវាក៏ជួយឱ្យអ្នកអាចឈ្នះចិត្តមនុស្សដទៃបានផងដែរ។
៥. ថាមពលសុខភាពខាងក្នុង
ត្បូងនេះមានគុណសម្បត្តិជំនួយសុខភាពឱ្យរឹងមាំ ពង្រឹងស្មារតី ចិត្ត និងកាយ ថែមទាំងអាចបំបាត់ភាពតានតឹង និងការសង្ស័យ ហើយគ្រាន់តែផ្តោតលើខ្លួនឯងជាទូទៅ៕