ឃើញហើយស្រស់ស្រាយជាមួយនឹង ផ្ទះស្នាក់ឯកជនដំបូងក្នុងខេត្តមណ្ឌលគីរីបែបជនបទសម័យថ្មី

ជិតដល់ពេលឈប់សម្រាកទៀតហើយ តើលោកអ្នកមានគម្រោងធ្វើដំណើរកម្សាន្តហើយឬនៅ​ ? សម្រាប់លោកអ្នកដែលចង់សម្រាកលំហែអារម្មណ៍បែបធម្មជាតិដើម្បីបង្កើនភាពរីករាយផង និងសម្រាប់ការបន្ធូរភាពតានតឹងផងនោះ មណ្ឌលគិរីគឺជាខេត្តមួយដែលអ្នកណាៗក៏ដឹងដែរថាមានទេសភាពធម្មជាតិជួរភ្នំស្រស់ស្អាតមិនចាញ់បរទេសនោះទេ។ តែបើចង់បានប្រភេទស្នាក់នៅបែបឯកជនទាន់សម័យថ្ងៃនេះយើងខ្ញុំសូមណែនាំផ្ទះស្នាក់កំពុងតែល្បី និងពេញនិយមមួយកន្លែងនៅខេត្តមណ្ឌលគិរីតែម្តង។

2022 01 21 12.20.37

242054078_245865660675222_4012455497557811023_n

« រំហើយ - Maison by Color Cup » គឺជាប្រភេទផ្ទះស្នាក់នៅឯកជន បែបទាន់សម័យ ដោយក្នុងមួយផ្ទះស្នាក់ មានទំហំដី ៩០០ ម៉ែត្រការ៉េ មាន ២ បន្ទប់គេង ហើយក្នុងមួយបន្ទប់មានគ្រែ២ ថែមទាំងមានទីធ្លាអាចបោះតង់បន្ថែមទៀតផង។ ផ្ទះស្នាក់នេះពិតជាស័ក្តិសមសម្រាប់ការស្នាក់នៅបែបគ្រួសារ គូស្នេហ៍ និងការជួបជុំមិត្តភក្តិប្រកបដោយបរិយាកាសត្រជាក់ស្រស់ស្រាយជាមួយទេសភាពជួរភ្នំ ខ្យល់ត្រសៀកៗធ្វើឱ្យអារម្មណ៍មានក្តីសុខបែបធម្មជាតិមិនអាចបំភ្លេចបាន។

2022 01 21 12.21.03

2022 01 21 12.20.46

2022 01 21 12.20.57

2022 01 21 12.20.51

អ្វីដែលកាន់តែពិសេស នៅពេលយប់អាចអាំងសាច់ជប់លៀងលក្ខណៈឯកជនផង អាចដុតភ្នក់ភ្លើងជួបជុំកម្សាន្តអារម្មណ៍ ហើយថែមទាំងអាចបោះតង់នៅក្នុងបរិវេណផ្ទះទៀតផង គឺជាការបម្រើការកម្សាន្តអារម្មណ៍បានច្រើនរូបភាពតាមតម្រូវការ។


2022 01 21 12.21.00

271859261_334321225162998_4009509493349963576_n

កុំភ្លេចណា សាកល្បងក្រេបយករសជាតិស្នាក់នៅបែបទាន់សម័យជាមួយ « រំហើយ - Maison by Color Cup » ដែលមានទីតាំងនៅក្នុងខេត្តមណ្ឌលគិរី មានចំងាយប្រមាណជា ៣០០ ម៉ែត្រ ពីបឋមសិក្សា ឡៅកា និង ជាង ១ គីឡូម៉ែត្រ ពី រមណីយដ្ឋាន សមុទ្រឈើបាយឆៅលេខ ឬអាចចូលទៅមើលទីតាំង Google Map: https://maps.app.goo.gl/uqFR8APCvT5qQFSA7 ដោយព័ត៌មានបន្ថែម ឬការកក់ទុកទីតាំង អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ

0762222396 / 010233020 /098988890 ៕

2022 01 21 12.21.09

2022 01 21 12.21.06

271845991_334321168496337_841437253628657705_n

271187996_327761319152322_2753372414582144297_n

261676291_302757891652665_4650812334055844901_n