ផលិតកម្ម អេចប៊ី នាពេលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើនភ្លូកទឹកភ្លូកដី បន្ទាប់ពីបានចេញផ្សាយ បទចម្រៀង “ផ្លូវណាទៅផ្ទះម៉ែក្មេក” VERSION ស្រី កាលពីពេលកន្លងទៅ ច្រៀងដោយ ថាន់ នឿថង និង បទប្រុសច្រៀងដោយ ពេជ្រ ជេត្រា។
យ៉ាងណាមិញទាំងពីរបែបនេះ សុទ្ធសឹងតែជាបទល្អៗ មានកាយវិការ និងការសម្តែងសក្តិសមឥតខ្ចោះដែលមហាជនបានទស្សនានិងស្តាប់ហើយ មិនរីករាយ មិនបានឡើយ ព្រោះការសរសេរបទភ្លេងថ្មី និងការសម្តែងគួរជាទីទស្សនាពន់ពេក។
គួរបញ្ជាក់ផងដែរថា បើតាមឱ្យដឹងពីអ្នក គ្រប់គ្រងដោយ ខេម អ៊ីស័ក ចំពោះចម្រៀងដែលផលិតដោយផលិតកម្ម “អេចភី” សុទ្ធតែជាបទចម្រៀងតែងថ្មីដោយកូនខ្មែរ ពុំមានចម្លងពីបរទេសឡើយ។ លោកក៏បានបន្ថែមទៀតដែរថា ឆ្លៀតក្នុងឱកាសនេះនឹងពង្រឹងគុណភាពឱ្យល្អប្រសើរបន្ថែមទៀត យ៉ាងណាឱ្យមហាជនដឹងថា សមត្ថភាពរបស់កូនខ្មែរគឺមិនចាញ់បរទេសឡើយ៕
អត្ថបទ៖ ជូន
កែសម្រួល៖ ផល្លី