ជ្រើសកាតមួយដឹងពីសំណាងល្អមួយដែលនឹងមកដល់ពេលឆាប់ៗនេះ

ចង់ដឹងថាតើសំណាងបែបណាដែលអ្នកនឹងទទួលបាននៅក្នុងពេលឆាប់ៗនេះ លោកអ្នកអាចធ្វើការទស្សន៍ទាយតាមរយៈការជ្រើសរើសកាតសំណាងមួយដែលអ្នកពេញចិត្ត។

ចូរយើងជ្រើសរើសសន្លឹកកាតមួយ ដែលអ្នកពេញចិត្ត ដើម្បីធ្វើការទស្សន៍ទាយសំណាងក្នុងជីវិតអ្នក ៖

១

ចូរអានពីការទស្សន៍ទាយខាងក្រោមនេះ ៖ 

# សន្លឹកកាតទី ១


អ្នកនឹងមានសំណាងបានមកពីមនុស្ស។ ដោយសន្លឹកកាត ដែលអ្នកចាប់បានតំណាងឱ្យឱកាសរបស់អ្នកនឹងទទួលបានសំណាងពីអ្នកដទៃជួយជ្រោមជ្រែង។ ដូច្នេះមិនថាធ្វើកិច្ចការអ្វី ប្រសិនជាចង់បានសំណាង គួរតែជឿលើអ្នកដែលជួយ និងជ្រោមជ្រែងអ្នក។

# សន្លឹកកាតទី ២

អ្នកមានឱកាសទទួលបានសំណាងពីចម្ងាយ។ មិនថាការធ្វើដំណើរ ការទំនាក់ទំនងនៅចម្ងាយឆ្ងាយ ឬត្រូវទៅបរទេសទេ  បើមានឱកាសកុំស្ទាក់ស្ទើនឹងរៀបអីវ៉ាន់ចាកចេញ ព្រោះសំណាងល្អនឹងរង់ចាំអ្នកនៅពីចម្ងាយហើយ ។ រ

# សន្លឹកកាតទី ៣

គួរតែហៅថាសំណាងល្អឬទេ ព្រោះថា មុននឹងទទួលបានសំណាងល្អ និងលាភសំណាង អ្នកនឹងជួបរឿងមិនល្អជាមុនសិន។ ? ដូច្នេះមុនពេលសំណាងមកដល់ ប្រសិនបើមានអ្វីអាក្រក់កើតឡើង កុំ​តានតឹង​ កុំដាក់សម្ពាធ និងពិបាកចិត្តអី ​ព្រោះ​សំណាងល្អនឹង​មក​ដល់ក្នុងពេលឆឆាប់ៗនេះ​ហើយ៕