មកមើលថាតើគូស្រករ ឆ្នាំកំណើតធាតុអ្វីត្រូវគ្នា និងលើកតំកើងគ្នា

តាមជំនឿ ការរស់គូស្រករ ក្រៅពីរើសខែឆ្នាំឱ្យត្រូវគ្នានោះ ការរើសធាតុឱ្យត្រូវគ្នា ក៏អាចធ្វើឱ្យដៃគូស់នៅចុះសម្រុងនឹងគ្នាបានផងដែរ។ ​ដោយយោងតាមឆ្នាំសត្វទាំង ១២ គឺសុទ្ធតែមានធាតុទាំង ៦ ដូចជា ធាតុដី ធាតុទឹក ធាតុភ្លើង ធាតុឈើ ធាតុដែក និងធាតុមាស ដោយគេបែងចែកតាមឆ្នាំកំណើតដូចតទៅ៖

១. ឆ្នាំជូត និងឆ្នាំកុរ៖ ធាតុទឹក។

២. ឆ្នាំឆ្លូវ និង ឆ្នាំច ៖ ធាតុដី ។

៣. ឆ្នាំម្សាញ់ និងឆ្នាំមមី ៖ ធាតុភ្លើង។

៤. ឆ្នាំខាល និងឆ្នាំថោះ ៖ ធាតុឈើ ។

៥. ឆ្នាំ​វក និង​ឆ្នាំ​រការ៖ ធាតុ​ដែក ។

៦. ឆ្នាំ​រោង និង​ឆ្នាំ​មមែ៖ ធាតុមាស ។​

៤៤

# តាមជំនឿចាស់បុរាណបានឱ្យដឹងថា ការផ្គូរផ្គងធាតុទាំង៦ មានលទ្ធផលដូចជា ៖

- ធាតុ​ទឹក​ និង​ធាតុ​ទឹក​ គឺ​ល្អ មាន​សេចក្តីសុខ និង​ចម្រើន ។

- ធាតុទឹក និងធាតុឈើ គឺល្អ និងមានតែភាពរីករាយ។

- ធាតុ​ដី និង​ធាតុ​ដី​ គឺល្អ​ និងមានអាយុ​វែង។

- ធាតុភ្លើង និងធាតុភ្លើង គឺមានតែរឿងមិនសប្បាយចិត្ត។


- ធាតុដែក និងដែក គឺមានតែរឿងមិនសប្បាយចិត្ត។

- ធាតុ​ដី​ និង​ធាតុ​ដែក គឺ​នឹង​មាន​សុភមង្គល​ជាមួយ​គ្នា​។

- ធាតុ​ដី និង​ធាតុ​ភ្លើង គឺអាចរស់នៅ​ជាមួយគ្នា​យូរ​អង្វែង​។

7

- ធាតុ​ទឹក និង​ធាតុ​ដី គឺមានតែសេចក្តីសុខ និងសេចក្តីចម្រើន​។

- ធាតុ​ភ្លើង ​និង​ធាតុ​ដែក​ គឺល្អ តែមិនសូវចេះ​សន្សំ​។

- ធាតុ​ឈើ និង​ធាតុ​ឈើ គឺមាន​សេចក្តីសុខ និង​ចម្រើន ។

- ធាតុទឹក និងធាតុដែក គឺជាធាតុល្អ មានទ្រព្យសម្បត្តិ និងលុយកាក់។

- ធាតុទឹក និងធាតុភ្លើង គឺអាចរស់នៅជាមួយគ្នាបាន ប៉ុន្តែជារឿយៗមានការឈ្លោះប្រកែកគ្នា។

- ធាតុដី និងធាតុឈើ គឺបានសេចក្តីសុខជាមួយគ្នា។

- ធាតុ​ភ្លើង​ និង​ធាតុ​ឈើ​ គឺតែងតែ​មាន​ជម្លោះ​នឹងគ្នា។

- ធាតុមាស គឺត្រូវគ្នាជាមួយធាតុទាំងអស់។

យ៉ាងណាទាំងនេះគ្រាន់តែជាជំនឿដែលជឿបន្តៗគ្នាតែប៉ុណ្ណោះ៕