រៀនដោះស្រាយឧបសគ្គ ដែលធ្វើឱ្យការងារ និងការសម្រេចចិត្តណាមួយសុទ្ធតែមិនរលូន

ធ្លាប់ឆ្ងល់ខ្លួនឯងទេថា «ហេតុអ្វីបានជាខ្ញុំធ្វើមិនបានល្អ » « ហេតុអ្វីតែងតែជួបឧបសគ្គ» ។ នៅក្នុងក្បួនទាយសន្លឹកបៀរនេះ អាចដឹងថាអ្នកកំពុងតែស្ថិតក្នុងស្ថានភាពលំបាក បែបណាខ្លះ? និងគួរតែដោះស្រាយបែបណា?

តោះ មកជ្រើសសន្លឹកបៀរដែលអ្នកចូលចិត្តជាងគេខាងក្រោម ៖

Tarot Dame៣៣៣

បន្ទាប់ពីជម្រើសហើយចូរអានចម្លើយទាំងនេះ ៖

# សន្លឹកបៀរទី ១ ៖ ធ្វើភ្លាមៗ

A

សម្រាប់ពេលនេះ តើអ្នកកំពុងតែគំនិត ឬផែនការណាមួយដែរឬក៏អត់? អ្នកជាមនុស្សដែលយកលេស ស្ទាក់ស្ទើរ ខ្ជិល ឬមិនព្រមយកចិត្តទុកដាក់នឹងវា ។ ទាំងនេះជាហេតុផលដែលអ្នកធ្វើអ្វីចេះតែមិនល្អ មិនរលូន មិនបានសម្រេច គឺមកពីអ្នកគ្រាន់តែគិត តែមិនព្រមចាប់ផ្តើមធ្វើវាសោះ ឬគិតចង់ធ្វើតែមិនព្រមធ្វើ។  ដូច្នេះចាប់ផ្តើមធ្វើកិច្ចការណាមួយភ្លាមៗទៅ ព្រោះវាអាចជារឿងសំខាន់ និងធ្វើឱ្យអ្នកចាកចាញពីឧបសគ្គនានា និងអាចជោគជ័យវិញបាន ។


 

# សន្លឹកបៀរទី ២៖ កុំគិតច្រើនពេក

B

អ្នកប្រហែលជាកំពុងគិតអំពីរឿងអ្វីមួយ ឬគិតពីដំណោះស្រាយណាមួយចំពោះស្ថានភាពរបស់អ្នកពេលនេះ។ ហេតុផល​ដែល​អ្នក​មិន​ដែលទទួលបានលទ្ធផលល្អ​នោះ គឺ​ដោយសារ​តែអ្នកចេះតែ​គិត​ច្រើន​ពេក ​ធ្វើឱ្យ​គំនិត​របស់​អ្នក​ច្របូកច្របល់ មិន​ចុះសម្រុង​គ្នា និង​មិន​អាច​សម្រេច​កចិច្ចការណាមួយបាន​រហូត​។ ទម្លាក់ការគិតច្រើនរបស់អ្នកចោលខ្លះទៅ តែចាប់ផ្តើមគិតមួយៗយ៉ាង​ម៉ឺងម៉ាត់មិនមែនបោះបង់ចោលការគិតទាំងអស់ទាំងស្រុងឡើយ នោះផ្លូវជោគជ័យនៅខាងមុខនឹងរង់ចាំអ្នកហើយ។

# សន្លឹកបៀរទី ៣​៖ ស្ទាក់ស្ទើរ

C

អ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាព ដែលតែងតែត្រៀមខ្លួនហោះហើរ  ប៉ុន្តែនៅតែជាប់គាំង។  ហេតុផលដែលអ្នកមិនដែលមានរឿងល្អ គឺមកពីអ្នកខ្វះអារម្មណ៍ ខ្វះជំនឿចិត្ត និងស្ទាក់ស្ទើរ មិនហ៊ានប្រឈមមុខស្ថានភាពដែលអាចកើតមាន ដូចជាអ្នកត្រឹមតែនិយាយថា  "ធ្វើ" ឬ "ចង់ធ្វើ" តែមាត់ តែមិនព្រមចាប់ផ្តើមធ្វើវាសោះ៕