មកស្គាល់ពីមន្តស្នេហ៍ទាក់ទាញរបស់អ្នក ដែលធ្វើឱ្យគ្រប់គ្នាស្រលាញ់ចូលចិត្ត

មនុស្សម្នាក់ៗមានភាពទាក់ទាញ និងការបញ្ចេញមន្តស្នេហ៍ខុសៗគ្នា តែនៅពេលដែលអ្នកចង់មានស្នេហា អ្នកអាចនឹងបាត់បង់ភាពទាក់ទាញពិតប្រាកដរបស់អ្នក ដោយផ្តោតតែលើការបង្កើនភាពជាស្ត្រីរបស់អ្នកភ្លាមៗ។ ដើម្បី​ការពារ​កុំ​ឱ្យ​មាន​រឿង​នេះ​កើតឡើង ចូរ​ប្រើក្បួនទស្សន៍ទាយខាងក្រោម  ដើម្បី​ស្វែង​យល់​ពី​វិធី​បង្ហាញ​ភាព​ទាក់ទាញ​របស់​អ្នក ដោយ​មិន​ប្រើ "ភាពជាស្ត្រី" ជា​អាវុធ។

តោះ​មើល​ភាព​ទាក់ទាញ​ពី​ធម្មជាតិ​របស់​អ្នក និង​របៀប​បញ្ចេញ​វា​ ដោយការជ្រើសរើសកាតខាងក្រោមដែលអ្នកស្រលាញ់ចង់បាន ៖

Card

បន្ទាប់ពីជ្រើសរួចអានចម្លើយខាងក្រោមនេះ ៖

១. កាតទី ១ ៖ សេរីភាព

Ca1

ដើម្បីបង្ហាញពីភាពទាក់ទាញរបស់អ្នក ការបណ្តោយខ្លះ និងការធ្វើជាធ្វេសប្រហែសខ្លះដូចជា "មនុស្សល្ងង់" គឺជាគន្លឹះ។ កុំ​ប្រឹងធ្វើតាមចិត្តពេក កុំតាមអារម្មណ៍ខ្លួនឯងពេក និងកុំព្យាយាមធ្វើគ្រប់យ៉ាងដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សជុំវិញពេក ការធ្វើតាមចិត្តឯងបែបនេះ នឹងធ្វើឱ្យទំនាក់ទំនងស្នេហារបស់អ្នកប្រែប្រួល ។ ដូច្នេះការបណ្តោយខ្លះ ធ្វើជាមនុស្សល្ងង់ខ្លះ គឺជាភាពទាក់ទាញរបស់អ្នក មួយដែលត្រូវអនុវត្ត។


២. កាតទី ២ ៖ ចិត្តត្រជាក់

Ca2

អ្នកតែងតែអាចរៀបចំអ្វីៗឱ្យមានភាពស៊ីសង្វាក់គ្នា ហើយវិនិច្ឆ័យអ្វីដែលត្រូវ និងអ្វីដែលខុស។ ដើម្បីបង្ហាញពីភាពទាក់ទាញរបស់អ្នក វាចាំបាច់ក្នុងការបង្ហាញពីភាពត្រជាក់ក្នុងខ្លួន និងមានយុត្តិធម៌នៅក្នុងខ្លួនអ្នក។ ដូច្នេះនៅពេលមានបញ្ហាអ្វីមួយ ឬពេលមានរឿងធ្វើឱ្យអ្នកដទៃខកចិត្ត គួរតែជ្រើសរើសវិធីត្រជាក់នៅក្នុងការដោះស្រាយ ។

៣. កាតទី ៣ ៖  បណ្តោយវា

Ca3

ដើម្បីបង្ហាញពីភាពទាក់ទាញរបស់អ្នក ចូរដោះខ្លួនអ្នកចេញ ហើយបណ្តោយវាឱ្យទៅតាមផ្លូវរបស់វា។ ការធ្វើដូច្នេះ អ្នកនឹងអាចបង្ហាញពីភាពទាក់ទាញរបស់អ្នក និងទទួលបានការគាំទ្រ និងការគោរពពីអ្នកជុំវិញខ្លួន។ វានឹងមានភាពទាក់ទាញនៅពេលអ្នកកសាង "ពិភពលោក" ដែលនឹងក្លាយជាពិភពលោកផ្ទាល់ខ្លួនរបស់អ្នក៕