មនុស្សស្រីម្នាក់ៗមានមន្តស្នេហ៍រៀងៗខ្លួន តែពេលខ្លះអ្នកមិនដឹងថាអ្នកមានវេទមន្តស្នេហាពិសេសមួយនោះទេ។ ដូច្នេះមកសាកល្បងការធ្វើតេស្តផ្លូវចិត្តខាងក្រោមនេះ អាចបង្ហាញពីមន្តស្នេហ៍ពិសេសមួយរបស់អ្នក ដែលអាចទាក់ទាញបុរសដែលអ្នកចាប់អារម្មណ៍។
សំណួរ៖ តើអ្នកចូលចិត្តផ្លែឈើក្រហមមួយណាក្នុងចំណោមផ្លែឈើ ទាំង ៤ ខាងក្រោមនេះ ?
ចម្លើយ៖
A. ផ្លែស្ត្របឺរី
B. ផ្លែឈើរី
C. ផ្លែប៉ោម
D. ផ្លែទទឹម
តើអ្នកជ្រើសរើសមួយណា? តោះមើលលទ្ធផលខាងក្រោម ដោយផ្លែឈើពណ៌ក្រហមមួយ គឺជានិមិត្តសញ្ញានៃថាមពលមន្តស្នេហ៍ដែលទាក់ទាញបុរស ៖
A. ផ្លែស្ត្របឺរី
ប្រសិនបើអ្នកជ្រើសរើសផ្លែស្ត្របឺរីបែបនេះ អ្នកនឹងមានមន្តស្នេហ៍ទាក់ទាញបុរសតាមរយៈភាពស្មោះត្រង់ ស្មោះស និងភាពបរិសុទ្ធមិនដឹងអីរបស់អ្នក ។ តាមខ្សែភ្នែក និងការគិតរបស់បុរស អ្នកជាមនុស្សស្រីដែលមានភាពស្លូតត្រង់បែបក្មេងស្រី ហើយបុរសដែលនៅជាមួយអ្នកនឹងមានអារម្មណ៍ថាបានធូរស្រាលជាមួយនឹងស្នាមញញឹម ភាពកក់ក្តៅ និងភាពមិនខ្វល់ខ្វាយអ្វីរបស់អ្នក។ ជាពិសេសនៅពេលដែលគេមានអារម្មណ៍ថាហត់នឿយ អ្នកជាមនុស្សស្រីដែលគេចង់ជួបបំផុត។
B. ផ្លែឈើរី
ប្រសិនបើអ្នកជ្រើសរើស ឈើរី បែបនេះ អ្នកមានមន្តស្នេហ៍បែបនារីគួរឱ្យស្រលាញ់ ។ អ្នកទាក់ទាញបុរសដោយភាពគួរឲ្យស្រលាញ់របស់អ្នក ដូចជា កាយវិការ និងសម្តីដ៏ផ្អែមល្ហែមលួងលោមបុរសនេះតែម្តង។
C. ផ្លែប៉ោម
ប្រសិនជាអ្នកជ្រើសរើស ផ្លែប៉ោម អ្នកមានមន្តស្នេហ៍តាមរយៈកាយវិការបស់អ្នក។ គ្រាន់តែកាយវិការធម្មតាៗរបស់អ្នក ដូចជាគ្រលាស់សក់ សិតសក់ និងការបង្ហាញរាងកាយអែនអនបន្តិច អ្នកអាចរំញោចសភាវគតិរបស់បុរសដោយងាយ។ ជាពិសេសប្រសិនជាអ្នកគ្រាន់តែសម្លឹងមុខបុរសម្នាក់ណាដោយស្នាមញញឹមនោះ អ្នកនឹងឆក់យកបេះដូងរបស់គេបានភ្លាមៗតែម្តង។
D. ផ្លែទទឹម
ប្រសិនជាអ្នកជ្រើសរើស ផ្លែទទឹម អ្នកមានមន្តស្នេហ៍តាមរយៈការបង្ហាញភាពជាមនុស្សស្រីចាស់ទុំម្នាក់។ មន្តស្នេហ៍របស់អ្នកគឺជាមនុស្សស្រីចេះដឹងខុសត្រូវ មានភាពចាស់ទុំ បុរសណាដែលនៅជាមួយអ្នកហើយមានអារម្មណ៍ប៉ះដល់ភាពទន់ភ្លន់ និងកក់ក្តៅដូចនៅជាមួយម្តាយម្នាក់។ ពេលនៅជាមួយអ្នក បុរសម្នាក់នោះតែងតែជឿជាក់ មានទំនុកចិត្តខ្ពស់ និងអាចធ្វើជាខ្លួនឯងបាន ព្រោះគេដឹងថាអ្នកអាចទទួលយកអ្វីដែលជាខ្លួនគេពិតបាន៕