វិធីសាស្រ្តការពារខ្លួនដើម្បីកុំអោយគេបញ្ឈប់ពីកន្លែងការងារ!

ជាទូទៅមនុស្សយើងត្រូវតែធ្វើការងារអោយក្រុមហ៊ុនណាមួយដើម្បីទទួលបានចំណូលដើម្បីចាយវាយប្រចាំថ្ងៃ និងដើម្បីទទួលបានបទពិសោធន៍ថ្មីៗនៅក្នុងជីវិត។ ប៉ុន្តែក្នុងអំឡុងពេលទទួលបានការងារល្អមួយដែលសាកសមជាមួយអ្នកហើយ អ្នកក៏គួរតែរក្សាការងារ ឬ មុខតំណែងមួយនោះអោយបានល្អ។ ហើយក្នុងនោះមានគន្លឹះមួយចំនួនដែលអ្នកគួររតែអនុវត្តដើម្បីការពារខ្លួនដើម្បីកុំអោយគេបញ្ឈប់ពីន្លែងការងារដែលអ្នកស្រឡាញ់!

Img_111939_firing

១.ត្រូវមកធ្វើការអោយទាន់ពេលវេលា

បើសិនអ្នកជាមនុស្សដែលគោរពពេលវេលា ឬ ពេលដែលមកធ្វើការយឺតមានហេតុផលត្រឹមត្រូវ នោះវានឹងកម្រណាស់ដែលគេនឹងចាប់កំហុសរបស់អ្នក ព្រោះគេនឹងគិតថាអ្នកជាមនុស្សច្បាស់លាស់ គោរពការងារនិងបេលវេលាបានល្អ។

2

២.ជៀសវាងការនិយាយដើម

មិនថាមានពាក្យចចាមអារ៉ាមក្នុងការិយាល័យច្រើនប៉ុណ្ណានោះទេ អ្នកគួរតែរក្សាភាពស្ងៀមស្ងាត់ជៀសជាងការចេះដឹងរឿងអ្នកដទៃ ព្រោះវាមិនបានផ្តល់ផលប្រយោជន៍អ្វីឡើយ ផ្ទុយទៅវិញវានឹងធ្វើអោយអ្នកខាតពេលវេលា និងមិនអាចផ្តោតទៅលើការងារបានល្អ។

3

៣.កុំលេងហ្វេប៊ុក ឬ កម្មវិធីកម្សាន្តច្រើនពេក


លុះត្រាតែអ្នកធ្វើការស្រាវជ្រាវទាក់ទងនឹងការងារ ទើបការលេងហ្វេសប៊ុករបស់អ្នកមិនត្រូវបានគេចាប់កំហុស ហើយក្នុងម៉ោងការងារអ្នកក៏មិនគួរលេងកម្មវិធីកម្សាន្តច្រើនពេកនោះដែរ។ ត្រូវព្យាយាមដាស់អារម្មណ៍ខ្លួនឯងថា មកធ្វើការងារ មិនមែនមកអង្គុយលេងហ្វេសប៊ុកឬហ្គេមនោះទេ។

4

៤.យកចិត្តទុកដាក់មិនថាការងារតូចឬធំ

ជាធម្មតាគ្មានអ្នកណាចូលចិត្តបុគ្គលិកដែលធ្វើការងារអោយតែរួចពីដៃនោះទេ អ្នកត្រូវប្រាកដថាការងារដែលអ្នកធ្វើគឺធ្វើដោយយកចិត្តទុកដាក់ ត្រឹមត្រូវ និង ជាក់លាក់ ទើបអាចរក្សាតំណែងអ្នកបានយូរ។

5

៥.កុំចែចង់

មិនថាមិត្តរួមការងារអ្នកទាក់ទាញប៉ុណ្ណានោះទេ កុំយកពេលវេលាធ្វើការរបស់អ្នកទៅចែចង់មិត្តរួមការងារក្នុងម៉ោងធ្វើការ ព្រោះវាបង្ហាញថាអ្នកជាមនុស្សអត់បានការ និងជាមនុស្សដែលមិនគោរពវិន័យរបស់ក្រុមហ៊ុន។

6

ប្រភព៖ បរទេស