ការដាក់ទូរស័ព្ទរបស់យើងនៅក្នុងហោប៉ៅ វាពិតជាមានភាពងាយស្រួលណាស់សម្រាប់អ្នក។ ប៉ុន្តែយើងមិនគួរធ្វើបែបនេះទៀតទេ ព្រោះវាអាចផ្ដល់ផលមិនល្អសម្រាប់យើង ហើយថែមទាំងប៉ះពាល់ដល់សុខភាផងដែរ។ ដូច្នេះយើងគួរតែប្ដូរមកទុកទូរស័ព្ទរបស់យើងក្នុងការបូប ឬ កាតាបវិញ។
ខាងក្រោមនេះគឺជាមូលហេតុសំខាន់ៗដែលអ្នកមិនគួរដាក់ទូរស័ព្ទនៅក្នុងហោប៉ៅ៖
១.មិនល្អសម្រាប់ស្បែករបស់អ្នក
វិទ្យុសកម្មដែលចេញមកពីទូរស័ព្ទអាចធ្វើឱ្យស្បែករបស់អ្នកងាយនឹងទទួលរងវិទ្យុសកម្ម និង ឥទ្ធិពលខាងក្រៅផ្សេងទៀត ហើយកត្តាទាំងនេះអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរបស់អ្នកផងដែរ។
២.ការខូចខាត DNA
ការដាក់ទូរស័ព្ទបែបនេះអាចនឹងមានការបំផ្លាញ DNA កើតឡើង ហើយអ្នកនឹងមានឱកាសខ្ពស់ក្នុងការទទួលរងពីជំងឺធ្លាក់ទឹកចិត្តផងដែរ។ ម្យ៉ាងទៀត តាមរយៈការសិក្សាមួយបានបង្ហាញថា វាក៏អាចប៉ះពាល់ដល់ដង់ស៊ីតេឆ្អឹងនៅក្នុងឆ្អឹងត្រគាកថែមទៀតផង។
៣.គួរប្រយ័ត្នការសាកថ្មទូរស័ព្ទ
មិនត្រឹមតែយកទូរស័ព្ទដាក់ក្នុងហោប៉ៅអាចបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ។ ទម្លាប់ប្រថុយប្រថានមួយទៀតដែលមនុស្សជាច្រើនមាន គឺការសាកថ្មទូរស័ព្ទនៅលើគ្រែពេលគេង ព្រោះវាក៏អាចមានគ្រោះថ្នាក់ផងដែរ។
ប្រភព៖ បរទេស