យើងទាំងអស់គ្នាដឹងហើយថាអាហារសម្រន់ពេលយប់អាចធ្វើឱ្យប៉ះពាល់ដល់ការសម្រកទម្ងន់របស់អ្នក ប៉ុន្តែការចូលគេងដោយស្រេកឃ្លានក៏មិនមែនជាដំណោះស្រាយដ៏ល្អដែរ។ ដូច្នេះនៅពេលដែលអ្នកឃ្លានអាហារពេលយប់ និង ឈានទៅដល់ការទទួលទានអាហារសម្រន់ អ្នកអាចញ៉ាំអាហារសម្រន់ទាំង៧មុខខាងក្រោមនេះបាន!
១.សូកូឡាខ្មៅ
សូកូឡាខ្មៅគឺមិនមានផ្ទុកជាតិស្ករ និង ជាតិខ្លាញ់ទេហើយថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងជំងឺ។ ដោយវាអាចជួយកាត់បន្ថយសម្ពាធឈាម និង បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។
២.ប៊្លូបឺរីកក
ប៊្លូបឺរីកកមួយពែងនឹងបំពេញអ្នកនូវសារធាតុចិញ្ចឹមជាប៉ុន្តែអ្នកមិនគួរឱ្យពួកវាកកពេកទេ ព្រោះវាអាចធ្វើឱ្យធ្មេញរបស់អ្នកស្រៀវ ដូច្នេះអ្នកអាចទុកឱ្យវាលាយពីរបីនាទីសិនក៏បានដែរ មុននឹងធ្វើការញុំា។
៣.ផ្លែចេក
ផ្លែចេកគឺសម្បូរទៅដោយសារជាតិម៉ាញេស្យូម និង ប៉ូតាស្យូមដែលជួយបន្ធូរសាច់ដុំរបស់អ្នក ដែលពួកវាគឺផ្ទុកទៅដោយកាបូនអ៊ីដ្រាតហើយថែមទាំងអាចជួយអោយគេងលក់ស្រួលថែមទៀតផង។
៤.ផ្លែបឺរ
ផ្លែបឺរគឺជាផ្លែឈើដ៏អស្ចារ្យដែលសម្បូរទៅដោយខ្លាញ់ល្អ ប្រូតេអ៊ីន ប៉ូតាស្យូម និង វីតាមីនជាច្រើនដែលអ្នកនឹកស្មានមិនដល់។
៥.ឈីស និង នំស្រួយ
នំស្រួយស្រូវសាលីជាមួយនឹងចំណិតស្តើងៗនៃឈីសនឹងផ្តល់ឱ្យអ្នកនូវអាហារូបត្ថម្ភដ៏ល្អនិងមានរសជាតិឆ្ងាញ់។ ហើយអ្នកក៏អាចជ្រើសរើសឈីសដែលមានជាតិខ្លាញ់ទាបជំនួសឱ្យឈីសធម្មតាផងដែរ ប្រសិនបើអ្នកកំពុងតែព្យាយាមសម្រកទម្ងន់៕
ប្រភព ៖ បរទេស