ការទទួលទានអាហារ និង ភេសជ្ជៈដែលមានសីតុណ្ហភាពត្រជាក់នៅក្នុងរដូវរងាគឺអាចបង្កឱ្យមានផលវិបាកមួយចំនួន ព្រោះអាកាសធាតុត្រជាក់កាន់តែងាយស្រួលកើតមានប្រភេទជំងឺគ្រុនផ្តាសាយ និង ការឆ្លងមេរោគ។ ហេតុនេះហើយនៅពេលដែលអ្នកមិនអនុវត្តតាមរបបអាហារត្រឹមត្រូវគឺអាចបណ្តាលឱ្យអ្នកជួបបញ្ហាដូចខាងក្រោមនេះគឺ ៖
១.បញ្ហាពោះវៀន
ការទទួលទានអាហារត្រជាក់នៅក្នុងរដូវរងារអាចបណ្តាលឱ្យមានបញ្ហាផ្សេងៗទាក់ទងទៅនឹងពោះវៀនដូចជាហើមពោះ និង រមួលក្រពើជាដើម ជាពិសេសនោះគឺចំពោះស្ត្រី។
២.បន្ថយសីតុណ្ហភាពរាងកាយ
ការទទួលទានអាហារត្រជាក់នឹងបន្ថយសីតុណ្ហភាពរាងកាយរបស់អ្នក ហើយដោយសារភាពត្រជាក់ក្នុងរាងកាយ លំហូរ និង ចរាចរនៃសារធាតុរាវគឺអាចរងផលប៉ះពាល់ដែលអ្នកនឹកស្មានមិនដល់។ ហើយវាក៏នេះអាចនាំឱ្យមានបញ្ហា ស្ទះឈាមផងដែរ។
៣.ប៉ះពាល់ដល់បំពង់ក
នៅពេលដែលយើងញ៉ាំ ឬ ផឹកអាហារដែលមានសីតុណ្ហភាពត្រជាក់ វានឹងបង្កអោយបំពង់ករបស់យើងមានសភាពគ្រើម និង ឈឺកជាដើម។
៤.ធ្វើឱ្យអ្នកងាយនឹងផ្តាសាយ និង ក្អក
ជំងឺផ្តាសាយ និង ក្អកពួកវាអាចធ្វើឱ្យសកម្មភាពប្រចាំថ្ងៃរបស់អ្នកកាន់តែពិបាក ដួចជាការកណ្តាស់ ហៀរសំបោរ និង ឈឺបំពង់ក ក្នុងរដូវរងា។ ហើយនៅពេលដែលអាកាសធាតុត្រជាក់ខ្លាំង ការញ៉ាំ ឬ ផឹករបស់ក្តៅគឺអាចបង្កឱ្យអ្នកមានសកម្មភាពធូរស្រាលជាងមុន។
៥.ផលប៉ះពាល់អវិជ្ជមានលើប្រព័ន្ធភាពស៊ាំ
ការទទួលទានអាហារត្រជាក់អាចធ្វើឱ្យអ្នកមានអារម្មណ៍ថាធ្ងន់ក្នុងខ្លួន។ ម្យ៉ាងទៀត វាគឺនាំផលពិបាកក្នុងការរំលាយអាហារ និង អាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំថែមទៀតផង។ ដូច្នេះសូមកុំព្យាយាមទទួលទានអាហារដែលមានសីតុណ្ហភាពត្រជាក់នៅក្នុងរដូវរងារអី ដោយអ្នកគួរតែញុំាអាហារក្តៅជំនួសវិញទើបល្អចំពោះសុខភាព៕
ប្រភព ៖ បរទេស
ប្រែសម្រួលដោយ ៖ SreyNoch Long
រក្សាសិទ្ធដោយ៖ ក្នុងស្រុក