ផ្កាគឺមានច្រើនប្រភេទពាសពេញពិភពលោក ដែលយើងតែងតែយកមកប្រើប្រាស់ក្នុងការប្រារព្ធពីធីផ្សេងៗ ឬ យកមកធ្វើជាកាដូអនុស្សាវរីយ៍ជាដើម។ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់ដឹងនោះទេថាផ្កាខ្លះវាមានអត្ថន័យជ្រាលជ្រៅប៉ុណ្ណា ដូចជាផ្កាខាងទាំង៥ប្រភេទខាងក្រោមនេះអញ្ចឹង!
១.ផ្កា Daisies
ផ្កា Daisies ដែលមានដើមពណ៌ស និង មានក្លិនក្រអូបទាំងនេះដុះនៅរៀងរាល់និទាឃរដូវ ហើយបន្តរីករហូតដល់រដូវស្លឹកឈើជ្រុះ។ វាតំណាងឱ្យភាពគ្មានទោសពៃរ៍ និង ក្តីសង្ឃឹម ដែលធ្វើឱ្យពួកគេក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការផ្តល់ជាអំណោយដល់នរណាម្នាក់ ឬ ជាការលើកទឹកចិត្តចំពោះមនុស្សសំខាន់ជាដើម។
២.ផ្កាកុលាបក្រហម
ផ្កាកុលាបក្រហមយើងតែងតែឃើញវត្តមានជានិច្ច ដែលភាគច្រើននៅក្នុងឪកាសពិសេសសម្រាប់មនុស្សជាទីស្រលាញ់។ ផ្កាកុលាបក្រហមគឺតំណាងឱ្យសេចក្តីស្រឡាញ់ ហើយបានធ្វើឱ្យវាក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏រ៉ូមែនទិក។ ជាពិសេសដោយសារតែវាពិតជាមានភាពស្រស់ស្អាត និង អមដោយអត្ថន័យដ៏ជ្រាលជ្រៅទៀតផងនោះ ផ្កាកុលាបក្រហមគឺជាជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សពិសេសរបស់អ្នក។
៣.ផ្កាលីលី
ផ្កាលីលីពិតជាមានរូបរាងស្អាត និង ក្លិនក្រអូបសាយ ដោយថែមទាំងមានអត្ថន័យដ៏ជ្រាលជ្រៅ និង ជានិមត្តិរូបសម្រាប់ការរៀបអាពាហ៏ពិពាហ៍ថែមទៀតផង។ ផ្កាលីលីតំណាងឲ្យភាពស្មោះត្រង់ និង បរិសុទ្ធ ហើយវាក៏ជានិមត្តិរូបដ៏មានអត្ថន័យផងដែរ។ មិនត្រឹមប៉ុណ្ណោះ វាក៏ត្រូវបានគេឃើញថាតែងតែមានវត្តមាននៅក្នុងកម្មវិធីមង្គលផ្សេងៗផងដែរ។
៤.ផ្កាឈូក
ផ្កាឈូកគឺពោរពេញទៅដោយអត្ថន័យដ៏មានន័យ និង ជ្រាលជ្រៅបំផុត! វាតំណាងអោយភាពស្មោះត្រង់ ការគោព និង ភាពជ្រះថ្លាក្នុងចិត្ត។ យ៉ាងណាមិញ ផ្កាឈូកគឺត្រូវបានគេតែងតែយកទៅគោរពបូជា និង ធ្វើជាការលំអនានាដែលវាពិតជាមានសម្រស់ស្រស់ស្អាត និង ជាការគោរពបូជាដ៏បរិសុទ្ធ។
៥.ផ្កាអ័រគីដេ
ផ្កាអ័រគីដេនេះគឺតំណាងឱ្យសេចក្តីស្រឡាញ់ ភាពស្រស់ស្អាត ភាពប្រណីត និង កម្លាំង។ វាតែងតែឃើញមានវត្តមានភាគច្រើននៅក្នុងបន្ទប់ទទួលភ្ញៀវ ការរិយាល័យ និង នៅក្នុងបន្ទប់គេងជាដើម ព្រោះវាមើលទៅមានភាពស្រស់ស្អាត និង ជាផ្កាដែលមានក្លិនក្រអូបប្រហើរថែមទៀតផង៕
ប្រភព ៖ បរទេស
ប្រែសម្រួលដោយ ៖ SreyNoch Long
រក្សាសិទ្ធដោយ៖ ក្នុងស្រុក