ផលប៉ះពាល់នៃសម្ពាធឈាមទាប ដែលមិនសូវមានអ្នកចាប់អារម្មណ៍

គ្នាយើងទំនងតែងតែគិតថា ការមានសម្ពាធឈាមខ្ពស់ធ្វើអោយគ្រោះថ្នាក់ដល់សុខភាព។ ប៉ុន្តែ គ្នាយើងដែលដឹងទេថាការមានសម្ពាធឈាមទាប ក៏ធ្វើឲ្យយើងមានបញ្ហាសុខភាពមិនចាញ់គ្នាដែរ?

យោងតាមសមាគមផ្នែកបេះដូងអាមេរិកបានអោយដឹងថា សម្ពាធឈាមធម្មតាគឺត្រូវធ្វើការវាស់សម្ពាធឈាមចំនួនពីរ គឺសម្ពាធឈាមខ្ពស់ និង សម្ពាធឈាមទាប។

Bird S Eye View Of Female Nurse Measuring Male Patient S Blood Pressure

ចំពោះអ្នកខ្លះមានសម្ពាធឈាមទាបនៅគ្រប់ពេលទាំងអស់ ព្រោះជាទូទៅអ្នកដែលមានរូបរាងស្គម និងសកម្មច្រើនគឺតែងតែមានសម្ពាធឈាមទាប។ ប៉ុន្តែ ក្នុងករណីខ្លះ សម្ពាធឈាមទាបមិនមែនជារឿងធម្មតានោះទេ តួយ៉ាងដូចជានៅក្នុងលក្ខខណ្ឌមួយចំនួនដូចជា ៖

• ការឆ្លងមេរោគ ជាពិសេស នៅក្នុងករណីដែលបាក់តេរីចូលក្នុងចរន្តឈាម

• រោគខ្វះគ្រាប់ឈាមក្រហម

• អាលែកហ្ស៊ីធ្ងន់ធ្ងរ

• ចង្វាក់បេះដូងដើរមិនទៀង

• ជំងឺខ្សោយបេះដូង

• ការថយចុះបរិមាណឈាម

• ឬ មានជំងឺទឹកនោមផ្អែមជាដើម។

ហើយអ្នកមានសម្ពាធឈាមទាបមានរោគសញ្ញាដូចជា៖


+ ចេះតែចង់ក្អួត

+ ស្រេកទឹកខុសធម្មតា

+ ស្រវាំងភ្នែក

+ ស្បែកមានសភាពស្លេកស្លាំង

+ ដកដង្ហើមញាប់ៗ

+ អស់កម្លាំង និង ថប់បារម្ភ

Low Blood Pressure F

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ SreyNoch Long

រក្សាសិទ្ធដោយ៖ ក្នុងស្រុក