បញ្ហាគេងមិនលក់អាចបណ្តាលអោយសុខភាពទ្រុធទ្រោមដល់ថ្នាក់ហ្នឹង?

ជាទូទៅ បញ្ហាគេងមិនលក់គឺកើតឡើងចំពោះមនុស្សសឹងតែគ្រប់វ័យ ហើយអ្នកខ្លះគិតថាវាជារឿងធម្មតា តែតាមពិតទៅការគេងមិនគ្រប់គ្រាន់អាចមានផលប៉ះពាល់អវិជ្ជមានច្រើនដល់ផ្នែកផ្សេងៗនៃរាងកាយរបស់យើងរួមមានដូចជា៖

Untitled Design 61 1

១.ខួរក្បាល

ខួរក្បាលយើងគឺជាផ្នែកមួយដែលសកម្មជាងគេ ដែលមានតួនាទីដំណើរការព័ត៌មានដែលយើងបានទទួលអំឡុងពេលថ្ងៃ បង្កើតការចងចាំថ្មីៗ ពង្រឹងនូវអ្វីដែលយើងបានរៀន និង បោះបង់នូវអ្វីដែលមិនសំខាន់។ ជាក់ស្ដែង ការគេងមិនគ្រប់គ្រាន់អាចផ្តល់ផលប៉ះពាល់អវិជ្ជមានទៅលើការធ្វើការសម្រេចចិត្ត ដោះស្រាយបញ្ហា និងការគ្រប់គ្រងអារម្មណ៍របស់យើង។

Humanbrain

២.ភ្នែក

ការសិក្សាមួយនៅឆ្នាំ២០១៣ បានឲ្យដឹងថាអ្នកដែលគេងមិនគ្រប់គ្រាន់តែងមានត្របកភ្នែកធ្លាក់ ភ្នែកក្រហម ភ្នែកហើម និង មានរង្វង់ខ្មៅក្រោមភ្នែកច្រើន ហើយក្នុងករណីធ្ងន់ធ្ងរ គឺអាចបង្កឲ្យមាន ជំងឺទឹកដក់បាតភ្នែក និង ស្ទះសរសៃឈាមបាតភ្នែក។

Close Up View Of Human Eye With Data Illustration, Robotic Concept

៣.បេះដូង

សម្ពាធឈាមមានការធ្លាក់ចុះអំឡុងពេលគេង ប៉ុន្តែបើគេងមិនគ្រប់គ្រាន់ សម្ពាធឈាមនឹងនៅខ្ពស់ក្នុងរយៈពេលយូរ ដែលអាចបណ្ដាលឲ្យមាន៖

+ ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ

+ អាចបង្កើនហានិភ័យជំងឺបេះដូង និង ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។

1920_gettyimages 147220210copy 2


៤.ស្បែក

នៅពេលយើងគេង ស្បែកនឹងធ្វើការជួលជុលកោសិកាខូចខាត ហើយការគេងមិនគ្រប់គ្រាន់នឹង

+ បង្កើនកម្រិតនៃការរលាក និង អ័រម៉ូនស្ត្រេសដែលអាចធ្វើឲ្យបញ្ហាស្បែក (មុន ជំងឺត្រអក និងជំងឺស្បែក កាន់តែធ្ងន់ធ្ងរទៅ។

101520 Clear Skin Accutane Lead 2000 70819a22d6b44288b557ad806889b0e3

៥.ឆ្អឹង និង សាច់ដុំ

អ័រម៉ូនសម្រាប់មនុស្សលូតលាស់គឺបញ្ចេញអំឡុងពេលគេង និងមានតួនាទីក្នុងការបង្កើត ជួសជុល និង រក្សាសាច់ដុំ ក៏ដូចជាឆ្អឹង។ រីឯការគេងមិនគ្រប់គ្រាន់នឹងធ្វើឲ្យការជួសជុលសាច់ដុំ និង ការជាសះស្បើយចុះខ្សោយ ដែលជាហេតុធ្វើអោយមាន

+ ការថយចុះនៃជាតិរ៉ៃក្នុងឆ្អឹង និង ជំងឺពុកឆ្អឹង។

Osteoporosis Blog Image 2

៦.ទម្ងន់

ការគេងមិនគ្រប់គ្រាន់អាចបង្កឲ្យយើងញ៉ាំច្រើនហួសកំណត់។ បន្ថែមពីនេះទៀត ពេលគេងមិនគ្រប់គ្រាន់ រាងកាយក៏មិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អទេដែលនេះអាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២ ថែមទៀតផង។

Bellyfatwomen_ts_1200

ប្រភព ៖ បរទេស