ជាធម្មតានៅពេលដែលសក់ជ្រុះគឺតែងតែមានសក់មួយទៀតដុះនៅកន្លែងរបស់វា។ ប៉ុន្តែជាទូទៅ ការជ្រុះសក់គឺច្រើនជាងចំនួនសក់ដែលដុះមកវិញ ដែលជាហេតុធ្វើអោយមនុស្សមួយចំនួនជួបញ្ហាទំពែក។ យ៉ាងណាមិញ មានមូលហេតុជាច្រើនដែលធ្វើឱ្យមានសក់ជ្រុះក្នុងបរិមាណច្រើនចំពោះស្ត្រីវ័យក្មេង ហើយដើម្បីការពារកុំឱ្យកើតមានបញ្ហាទាំងអស់ អ្នកគួរតែមកដឹងពីមូលហេតុចម្បាងទាំង ៧ ដែលធ្វើអោយជ្រុះសក់!
១.ស្ត្រេស
ស្ត្រេសគឺជាមូលហេតុចម្បងមួយនៃការបាត់បង់សក់ចំពោះស្ត្រីវ័យក្មេង ហើយភាពតានតឹងខ្លាំងពេកក៏អាចធ្វើឱ្យរាងកាយចុះខ្សោយផងដែរ ដែលធ្វើឱ្យវាងាយនឹងកើតជំងឺផ្សេងៗថែមទៀតផង។
២.កង្វះសារធាតុចិញ្ចឹម
វីតាមីនដូចជា វីតាមីន C និង B6 គឺចាំបាច់បំផុតសម្រាប់ការថែរក្សាសក់ឱ្យមានសុខភាពល្អ និង ជំរុញការលូតលាស់សក់។ ម្យ៉ាងទៀត កង្វះជាតិដែកក៏ជាមូលហេតុចម្បងនៃការបាត់បង់សក់ផងដែរ។
៣.ការប្រែប្រួលអរម៉ូន
ការប្រែប្រួលនៃកម្រិតអរម៉ូនអ៊ីស្ត្រូសែន និង តេស្តូស្តេរ៉ូនក៏អាចបណ្តាលឱ្យជ្រុះសក់ផងដែរ។ ហើយក្នុងនោះអរម៉ូន Testosterone នឹងធ្វើឱ្យឫសសក់រួញ ដែលបណ្តាលអោយសក់ថ្មីមានការលូតលាស់កាន់តែពិបាក។ ចំណែកឯស្ត្រីវ័យក្មេងនឹងមានអរម៉ូនទំនោរទៅរកការប្រែប្រួលពេលមានរដូវ។
៤.ហ្សែន
ការមានប្រវត្តិគ្រួសារ(តំណរពូជ)ទំពែកមុនអាយុក៏អាចបង្កើនហានិភ័យនៃការជ្រុះសក់ទាំងវ័យក្មេងផងដែរ។
៥.របបអាហារគ្មានសុខភាពល្អ
ការទទួលទានអាហារចៀន ប្រៃ ឬ សម្បូរទៅដោយជាតិខ្លាញ់ឆ្អែត ជាទូទៅគឺត្រូវបានផ្សារភ្ជាប់ទៅនឹងការជ្រុះសក់ កើតមុន និង ធាត់ជាដើម។
៦.របៀបរស់នៅ
ការរស់នៅអសកម្មក៏អាចរួមចំណែកដល់ការបាត់បង់សក់មុនអាយុ ហើយវាក៏អាចនាំឱ្យជួបបញ្ហាធាត់ ធ្លាក់ទឹកចិត្ត និង បញ្ហាសុខភាពផ្សេងៗទៀតផងដែរ។ ដូចនេះ វាពិតជាចាំបាច់ណាស់ក្នុងការហាត់ប្រាណយ៉ាងហោចណាស់ 30 នាទីជារៀងរាល់ថ្ងៃ។
៧.ថ្នាំ
ថ្នាំមួយចំនួនដូចជា៖ ថ្នាំពន្យារកំណើត, ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និង ថ្នាំបញ្ចុះឈាមគឺអាចបណ្តាលឱ្យអ្នកជ្រុះសក់ដោយមិនដឹងខ្លួនឡើយ។ ហើយវាជាការសំខាន់ណាស់ក្នុងការដឹងអំពីផលប៉ះពាល់ដែលអាចកើតមាននៃការប្រើថ្នាំទៅលើសុខភាពរបស់អ្នក៕
ប្រភព៖ បរទេស