ជាទូទៅការផឹកទឹកគឺជាកត្តាចំបាច់បំផុតដើម្បីជួយទ្រទ្រង់នូវសារពាង្គកាយរបស់មនុស្ស។ ប៉ុន្តែការទទួលទានទឹកមិនត្រឹមត្រូវក៏៏អាចធ្វើអោយអ្នកទទួលនូវផលអវិជ្ជមានផងដែរ ជាពិសេសការផឹកទឹកមុនពេលចូលគេងដែលវានឹងធ្វើអោយអ្នករងផលប៉ះពាល់ដូចចំណុចខាងក្រោមនេះ។
ការផឹកទឹកច្រើននៅពេលយប់មុនពេលចូលគេងអាចធ្វើអោយរំខានដល់ដំណេករបស់អ្នក ដែលជាធម្មតាអ្នកគួរតែទទួលទានទឺកអោយបានគ្រប់គ្រាន់បន្ទាប់ពីអាហារពេលល្ងាច។ មួយវិញទៀតនៅពេលអ្នករៀបចូលគេង ប្រព័ន្ធរំលាយអាហារត្រូវការសម្រាក និងផ្អាកដំណើរការ ប៉ុន្តែប្រសិនជាអ្នកផឹកទឹកថែមទៀតនោះ វាធ្វើអោយប្រព័ន្ធរំលាយអាហារដំណើរការមិនស្រួល ក៏ដូចជាធ្វើឱ្យអ្នកមានអារម្មណ៍មិនធីងធោងនៅពេលព្រឹកជាដើម។
ការផឹកទឺកច្រើនពេកក៏អាចធ្វើអោយអ្នកតែងតែងើបទៅបន្ទប់ទឹកជារឿយៗនៅពាក់កណ្តាលយប់ ដោយនេះក៏៏ជាផលប៉ះពាល់ដល់ដំណេកផងដែរ។ អ្នកត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃ ដើម្បីជៀសវាងការខ្វះជាតិទឹក និងការពារការទទួលទានទឹកច្រើននៅពេលយប់៕
ប្រភព ៖ បរទេស