អាហារគឺជារូបត្ថម្ភដ៏សំខាន់បំផុតសម្រាប់ទ្រទ្រង់សុខភាពរបស់មនុស្ស្រគ្រប់វ័យ ហើយអ្វីដែលកាន់តែសំខាន់ទៀតនោះគឺការចេះជ្រើសរើសនូវប្រភេទអាហារ។ ជាពិសេសអ្នកម្តាយដែលទើបតែសម្រាលកូន គួរគប្បីគិតគូរអំពីអាហារដែលមានជីវជាតិ និង ជំនួយដល់សុខភាពជាចំបង ដើម្បីជួយអោយអ្នកម្តាយកាន់តែមានភាពមុំាទាំ និង ជំនួយដល់ទារក។
១.ត្រីដែលមានជាតិបារតខ្ពស់
ត្រីគឺជាប្រភពដ៏សំខាន់នៃអាស៊ីត (DHA) និង អាស៊ីត eicosapentaenoic (EPA) - ដែលជាអាស៊ីតខ្លាញ់អូមេហ្គា 3 ពីរប្រភេទ មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍខួរក្បាលរបស់ទារក ហើយសាច់ត្រីនឹងជួយអោយសុខភាពអ្នកម្តាយកាន់តែប្រសើរឡើង និង ថែមទាំងជួយអោយសម្រស់របស់អ្នកក្មេងជាងវ័យ។
២.អាហារបំប៉នរុក្ខជាតិមួយចំនួន
ការស្វែងរកប្រភេទអាហារបំប៉នដើម្បីជំនួយដល់សុខភាពអ្នកម្តាយទើបសម្រាលកូនត្រូវបានអ្នកជំនាញបង្ហាញថាមិនមានគ្រោះថ្នាក់ណាមួយ ឬ ប៉ះពាល់ដល់ការបំបៅដោះកូននោះទេ។ ប៉ុន្តែអ្នកត្រូវប្រាដកថា អាហារបំប៉នរុក្ខជាតិមានសុវត្ថិភាព ដោយការពិនិត្យអោយបានច្បាស់លាស់មុននឹងសម្រេចចិត្តប្រើប្រាស់។
៣.ទឹកដោះគោ
ការផឹកទឹកដោះគោស្រស់ក្រោយពីសម្រាលកូនរួច វាមិនមានផលប៉ះពាល់អ្វីដល់សុខភាពរបស់អ្នក ឬ ប៉ះពាល់ដល់ទារកនោះទេ។ ទឹកដោះគោស្រស់សម្បូរទៅដោយសារជាតិវីតាមីន ជាតិដែក ដែលជួយអោយសុខភាពរបស់អ្នកកាន់តែរឹងមាំ ជួយអោយស្បែកភ្លឺថ្លា និង ជួយរក្សាទម្ងន់របស់អ្នកបានថែមទៀតផង។ ប៉ុន្តែអ្នកគួរគប្បីជ្រើសរើសប្រភេទទឹកដោះគោដែលគ្មានជាតិស្ករ។
៤.តែ
តែក្តៅគឺជាប្រភេទភេសជ្ជៈមួយដែលជួយដោះស្រាយនូវបញ្ហាស្ត្រេស និង ជួយអោយអ្នកមានភាពស្រស់ស្រាយ។ តាមការសិក្សាមួយបានបង្ហាញថា អ្នកម្តាយគួរតែជ្រើសរើសប្រភេទតែធម្មជាតិ និង ផឹកវាជារៀងរាល់ពេលព្រឹក ព្រោះវានឹងជួយកាត់បន្ថយនូវភាពតានតឹង ដោយព្រមទាំងជួយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួនរបស់អ្នកថែមទៀតផង។
៥.ស៊ុត
ស៊ុតសម្បូរទៅដោយសារជាតិវីតាមីនសំខាន់ៗដូចជា សារធាតុចិញ្ចឹម ផ្ទុកនូវប្រូតេអ៊ីនគុណភាពខ្ពស់បំផុត ការពារកម្រិតកូឡេស្តេរ៉ុល វីតាមីន D និងជួយក្នុងការគ្រប់គ្រងទម្ងន់។ ការរៀបចំរបបអាហារអោយបានត្រឹមត្រឹមបន្ទាប់ពីម៉ាក់ៗទើបសម្រាលវាសំខាន់ដែលជួយទ្រទ្រង់រាង្គកាយរបស់អ្នក ថែមជួយបង្កើននៅថាមពលដល់ទារកដែលបំបៅដោះផងដែរ៕
ប្រភព ៖ បរទេស