កំពូលឃាត.ករទាំង ៥ នាក់ដែលល្បីល្បាញជាងគេនៅក្នុងប្រវត្តិសាស្រ្ត

ឃាតកម្មគឺជារឿងមួយដែលគួរឲ្យខ្លាចបំផុតសម្រាប់មនុស្សគ្រប់គ្នា ហើយឃាតករក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ យ៉ាងណាមិញឃាតករប៉ុន្មាននាក់ខាងក្រោមនេះគឺជាអ្នកដែលសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកដែលកើតឡើងនៅក្នុងពេលវេលាផ្សេងគ្នា។

1

១.Jack the Ripper

គាត់បានសម្លាប់ស្ត្រីប្រាំនាក់ដោយការកាត់សាកសព និង វះពោះ ហើយទុកសាកសពចោលនៅតាមផ្លូវកណ្តាលអធ្រាត្រនៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសក្នុងឆ្នាំ 1888។ ម្យ៉ាងទៀតគាត់បានសរសេរសំបុត្រ និង កាតប៉ូស្ដាល់តិះដៀលផ្ញើទៅកាន់ប៉ូលិសជាមួយនឹងក្រលៀនរបស់ជនរងគ្រោះម្នាក់ដែលគាត់បាន

សម្លាប់។

2

២.Ted Bundy

គាត់បានសម្លាប់មនុស្សយ៉ាងហោចណាស់ 30 នាក់។ គាត់បានប្រើល្បិចដើម្បីទាក់ទាញស្ត្រីជាច្រើនចូលទៅក្នុងឡានរបស់គាត់ ហើយបានវាយពួកគេដោយប្រើក្រញាំ ចាប់រំលោភ រួចច្របាច់កសម្លាប់នៅក្នុងព្រៃ។ Ted ត្រូវបានចាប់ខ្លួននៅឆ្នាំ 1975 ហើយត្រូវបានកាត់ទោសប្រហារជីវិតដោយកៅអីអគ្គិសនីនៅឆ្នាំ 1989។

3

៣.H. H. Holmes

គាត់ជាឃាតករដំបូងគេរបស់អាមេរិក ដែលជាអ្នកជំនួញ និង ជាវិចិត្រករម្នាក់។ នៅចុងទសវត្សឆ្នាំ1800 គាត់បានសង់សណ្ឋាគារមួយ The Murder Castle ដើម្បីទុកជាកន្លែងធ្វើទារុណកម្មសម្លាប់មនុស្ស ហើយយកសរីរាង្គទៅលក់។ គាត់ត្រូវបានចាប់ខ្លួន និង ត្រូវបានកាត់ទោសប្រហារជីវិតនៅឆ្នាំ 1896 ។


4

៤.John Wayne Gacy

គាត់គឺជាអ្នកចិត្តសាស្រ្តដែលមានមុខពីរ ជាអ្នកជំនួញ បុគ្គលិកសហគមន៍ និងជា ត្លុកកំប្លែងសំរាប់

កុមារ។ គាត់ត្រូវបានកាត់ទោសពីបទមនុស្សឃាតចំនួន 33 ករណី ជាមួយនឹងការរំលោភសម្លាប់ និង ការធ្វើទារុណកម្ម ហើយត្រូវបានកាត់ទោសប្រហារជីវិតដោយការចាក់ថ្នាំសម្លាប់មេរោគក្នុងឆ្នាំ 1994 ។

5

៥.Harold Shipman

គាត់គឺជាវេជ្ជបណ្ឌិតដែលបានសម្លាប់អ្នកជំងឺយ៉ាងហោចណាស់ 218 នាក់ បើទោះបីជាចំនួនសរុបមានរហូតទៅដល់ 260+ ក៏ដោយ ហើយករណីភាគច្រើនជនរងគ្រោះជាស្ត្រីវ័យចំណាស់។ ទីបំផុតគាត់ត្រូវបានកាត់ទោសក្នុងឆ្នាំ 2000 និង បានធ្វើអត្តឃាតក្នុងពន្ធនាគារនៅឆ្នាំ 2004 ៕

6

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ SreyNoch Long

រក្សាសិទ្ធដោយ៖ ក្នុងស្រុក