អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ដឹងហើយអំពីស្ករតាំងម៉ែដ៏ល្បីមួយនៅប្រទេសចិន ដែលមានការពេញនិយមជាខ្លាំងពីសំណាក់ប្រជាជនចិន និង ភ្ញៀវទេសចរណ៍។ ដោយវាទទួលបានភាពល្បីល្បាញដោយសារតែមានរសជាតិឆ្ងាញ់ ហេតុនេះហើយគេតែងតែឃើញវត្តមានរបស់ស្ករតាំងម៉ែនេះស្ទើរតែគ្រប់ទីកន្លែងនៃប្រទេសចិន។
ដូច្នេះ តោះ!មកដឹងអំពីប្រវត្តិដ៏យូរលង់នៃស្ករតាំងម៉ែនេះទាំងអស់គ្នា!
រឿងនោះគឺបានតំណាលថា នៅបុណ្យចូលឆ្នាំចិនគឺជាថ្ងៃបុណ្យដ៏សំខាន់បំផុតនៅក្នុងវប្បធម៌ចិន មិនថាពួកគេរស់នៅទីណាទេ សមាជិកគ្រួសារទាំងអស់គឺត្រូវត្រលប់ទៅស្រុកកំណើតវិញដើម្បីមកជួបជុំគ្រួសារ។ ហើយកាលពីសម័យចិនបុរាណនៃពិធីបុណ្យនិទាឃរដូវនេះគឺជាពេលដែលសត្វចម្លែកឈ្មោះថា Nian នឹងមកបង្កភាពភ័យខ្លាចដល់ភូមិនានា។ ដូច្នេះប្រជាជនបានលាក់ខ្លួនក្នុងផ្ទះ ហើយក៏បានរៀបចំពិធិជប់លៀងជាមួយនឹងតង្វាយដល់ដូនតា និង ព្រះ ហើយសង្ឃឹមថាអ្វីៗនឹងល្អប្រសើរ។
ហើយកាលនោះប្រជាជនចិន បានធ្វើនូវស្ករគ្រាប់មួយប្រភេទដែលមានឈ្មោះថា 冰糖葫芦 (bīng táng hú lú ឬ ហៅថាស្ករតាំងម៉ែ ដែលពួកគេតែងតែនិយមបរិភោគស្ករនេះនៅពេលរដូវរងា។ ស្ករតាំងម៉ែនេះគឺត្រូវបានគេឡើងដើម្បីរៀបជាដង្វាយដល់ពពួកអមនុស្ស បិសាច និង សត្វចម្លែកដែលតាមមកអុកឡុកនៅក្នុងភូមិ និង ជាអាហារសម្រន់ដើម្បីអបអរពិធីចូលឆ្នាំរបស់ពួកគេផងដែរ។
លើសពីនេះទៅទៀតស្ករតាំងម៉ែត្រូវបានគេធ្វើពីស្ករ សណ្តែកក្រហម គ្រាប់វ៉ាល់ណាត់ ទំពាំងបាយជូ ផ្លែឈើ និង ទឹកសេរ៉ូដែលធ្វើអោយវាមានរសជាតិផ្អែមឆ្ងាញ់ត្រជាក់ចិត្ត។ ហេតុនេះហើយ តាំងពីពេលនោះមកស្ករតាំងម៉ែបានក្លាយជាការពេញនិយមជាខ្លាំងនៃវប្បធម៌របស់ប្រទេសចិន ហើយមានមនុស្សជាច្រើនចង់សាកភ្លក់នូវរសជាតិដ៍ឆ្ងាញ់របស់វា៕
ប្រភព ៖ បរទេស
ប្រែសម្រួលដោយ ៖ SreyNoch Long
រក្សាសិទ្ធដោយ៖ ក្នុងស្រុក