កន្រ្តៃដែលមានតម្លៃកប់ពពកមួយនេះត្រូវបានគេដឹងថា វាជាប្រភេទកន្រ្តៃដែលធ្វើដោយដៃមានប្រេនឈ្មោះថា Sasuke ដោយប្រេនមួយនេះបានបង្កើតឡើងពាក់កណ្តាលសតវត្សរ៍មកហើយ ម្យ៉ាងទៀតក្រៅពីកន្រ្តៃ ប្រេនមួយនេះក៏មានលក់ដូចជាប្រដាប់កាត់មែកឈើ និងកាំបិតផងដែរ ហើយម្ចាស់ប្រេនមួយនេះជាជាងចំណាស់ម្នាក់ដែលមានឈ្មោះថា Yasuhiro hirakawa។
ជាទូទៅកន្រ្តៃធម្មតាត្រូវបានប្រេនមួយនេះលក់ក្នុងតម្លៃ ¥121,000 = $1100 រីឯកន្រ្តៃដែលមានលក្ខណៈពិសេសវិញត្រូវបានគេលក់ក្នុងតម្លៃ ¥3,600,00 ដែលស្មើនឹង $32,420។ ហើយបើយោងតាមសម្តីអ្នកថែសួនដែលជាអតិថិជនទិញកន្រ្តៃពីប្រេនដ៏ចំណាស់មួយនេះបាននិយាយថា គាត់មិនស្តាយលុយក្នុងការទិញកន្រ្តៃដែលមានតម្លៃថ្លៃបែបនេះទេ ព្រោះវាធ្វើឲ្យការកាត់មែកឈើរបស់គាត់កាន់តែមានភាពងាយស្រួល កាត់បានស្អាត និងមិនធ្វើឲ្យមែកឈើរបស់គាត់ខូចខាត៕
ប្រភព ៖ បរទេស
ប្រែសម្រួលដោយ៖ ឡុង ស្រីណុច
រក្សាសិទ្ធដោយ៖ ក្នុងស្រុក