តោះមកដឹងពីជីវិតពិតរបស់នារីដែលខ្ពស់ជាងគេនៅលើពិភពលោក

នៅក្នុងទីក្រុងតូចមួយនៃប្រទេសទួរគី មាននារីម្នាក់ឈ្មោះថា Rumeysa Gelgi ដែលមានកម្ពស់២ម៉ែត្រ និង ១៥សង់ទីម៉ែត្រ ដែលជាកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក។ ហើយដោយសារតែបែបនេះហើយ ទើបរបស់របរនៅក្នុងផ្ទះរបស់នាងត្រូវបានគេផលិតទៅតាមទំហំខ្លួន និងកម្ពស់របស់នាងជាពិសេស។ ប៉ុន្តែកាលដែលមានកម្ពស់ខ្ពស់បែបនេះគឺមិនមែនជារឿងធម្មតានោះទេ ពោលគឺដោយសារតែពីក្មេងនាងមានជម្ងឺម្យ៉ាងដែលមានឈ្មោះថា “ Weaver’s syndrome” ដែលជាជម្ងឺកម្រមួយធ្វើឲ្យនាងមានកម្ពស់ខ្ពស់និងការលូតលាស់ឆាប់រហ័សជាងមនុស្សដទៃទៀត។ គួរឲ្យដឹងដែរជម្ងឺមួយនេះគឺបានកើតទៅលើមនុស្សតែ៥០នាក់ប៉ុណ្ណោះនៅក្នុងពិភពលោក ហើយនាងគឺជាម្នាក់នៅក្នុងនោះ។

11

ជម្ងឺមួយនេះថែមទាំងធ្វើឲ្យនាងជួបនូវផលវិបាកមួយចំនួនដូចជា មានបញ្ហាសាច់ដុំខ្សោយ និងវៀចឆ្អឹងខ្នង ដូច្នេះនាងមិនអាចឈរបានលើសពី៣០នាទីនោះឡើយ ហើយនាងត្រូវប្រើរទះរុញជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ។ តែទោះជាត្រូវអង្គុយលើរទះរុញរាល់ថ្ងៃបែបនេះក៏ដោយ Rumeysa Gelgi មិនដែលត្អូញត្អែរនឹងជីវិតរបស់នាងនោះទេ ផ្ទុយទៅវិញនាងបែរជារីករាយនូវអ្វីដែលខ្លួនមាន ហើយនាងចាត់ទុកថា កាលដែលមានកម្ពស់ខ្ពស់ខុសគេបែបនេះគឺជារឿងដ៏ពិសេសដែលឲ្យនាងអាចបំបែកកំណត់ត្រាពិភពលោករហូតដល់ទៅ៥ឯណោះ ដែលក្នុងនោះរួមមានដូចជា៖ ឈ្នះកំណត់ត្រានារីដែលខ្ពស់ជាងគេនៅលើពិភពលោក (២ដង), ឈ្នះកំណត់ត្រានារីដែលមានដៃធំជាងគេនៅលើពិភពលោក,ឈ្នះកំណត់ត្រានារីដែលមានម្រាមដៃវែងជាងគេនៅលើពិភពលោក និង ឈ្នះកំណត់ត្រានារីដែលមានខ្នងវែងជាងគេនៅលើពិភពលោក៕

12

2021 10 14T181813Z_1_LYNXMPEH9D1B3_RTROPTP_4_GUINNESS RECORDS TURKEY 1024x683


13

 

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ៖ ឡុង ស្រីណុច

រក្សាសិទ្ធដោយ៖ ក្នុងស្រុក