អត្ថប្រយោជន៍ជាច្រើននៃការហាត់ក្បាច់គុន ដែលមិនគួរមើលរំលង!

ក្បាច់គុនគឺមានច្រើនប្រភេទ និង ច្រើនសណ្ឋានដូចជា តៃក្វាន់ដូ ប្រដាល់ និង កុងហ្វូជាដើម ដែលសុទ្ធតែមកពីប្រទេសខុសគ្នាៗ។ យ៉ាងណាមិញ ការហាត់ក្បាច់គុនទាំងនេះគឺមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់ការពារខ្លួននោះទេ ប៉ុន្តែក្នុងនោះវាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀតដែលរួមមាន៖

1

១.បង្កើនទំនុកចិត្តនិងភាពក្លាហាន

គ្មាននរណាម្នាក់ហ៊ានមករករឿងអ្នកដែលចេះក្បាច់គុននោះទេបើគេមិនចង់ឈឺសាច់នោះ។ ហើយចំពោះអ្នកដែលចេះក្បាច់គុនភាគច្រើនគឺសុទ្ធតែជាមនុស្សដែលមានភាពក្លាហាន មិនខ្លាចអ្នកដ៏ទៃ និង ពោរពេញទៅដោយទំនុកចិត្តលើខ្លួនឯង។

2

២.លំហាត់ប្រាណ

ប្រសិនបើអ្នកចង់សាកល្បងលំហាត់ប្រាណបែបថ្មី អ្នកអាចសាកល្បងការហាត់ក្បាច់គុនបាន។ ព្រោះរាងកាយរបស់អ្នកមិនត្រឹមតែធ្វើចលនានោះទេ តែវាថែមទាំងជួយពង្រឹងសាច់ដុំ និង បញ្ចុះទម្ងន់ថែមទៀតផង។

3

៣.រ៉េផ្លិចលឿន

ការលើកជើងទាត់ធាក់ និង ការប្រើដៃដើម្បីដាល់ជាដើមគឺបានជំនួយឲ្យអ្នករ៉េផ្លិចលឿនជាងអ្នកទូទៅដែលមិនហាត់ក្បាច់គុន។


4

៤.អាចការពារខ្លួនបាន

ប្រសិនបើអ្នកចេះក្បាច់គុន វាអាចជួយឲ្យអ្នកទប់ទល់ ឬ ការពារខ្លួនពីសត្រូវបានយ៉ាងមានប្រសិទ្ធិភាព។

5

៥.កាត់បន្ថយភាពស្ត្រេស

ក្រៅពីមានអត្ថប្រយោជន៍ដល់សុខភាពផ្លូវកាយ ការហាត់គុនក៏អាចជំនួយដល់ស្មារតី និង សតិរបស់អ្នកហាត់ផងដែរ។ ដោយវាបានជួយកាត់បន្ថយភាពតានតឹងចេញពីចិត្ត និង ការពារអ្នកពីការប្រឈមនឹងជម្ងឺផ្លូវចិត្តផ្សេងៗថែមទៀតផង៕

6

 

ប្រភព ៖ បរទេស