ងាយៗ! តោះមកបញ្ឈប់ការញៀនសុរាដោយបរិភោគរបស់ទាំងនេះ

ការញៀនសុរាគឺជាបញ្ហាមួយដែលមនុស្សមួយចំនួនជួបប្រទះ។ ហើយវាបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើសុខភាពរាងកាយ និង សុខភាពផ្លូវចិត្តរបស់បុគ្គលម្នាក់ៗ។ តែមិនមែនជាបញ្ហានោះទេ ព្រោះលោកអ្នកអាចបញ្ឈប់ការញៀនសុរាបានដោយគ្រានតែបរិភោគរបស់ទាំងអស់នេះ៖

1

១.ផ្លែប៉ោម

ផ្លែប៉ោមគឺជាផ្លែឈើដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ហើយក្នុងនោះដែរ វាបានជួយកាត់បន្ថយចំណងសុរាបានយ៉ាងប្រសើរ ដោយសារវាជួយសម្អាតប្រព័ន្ធរាងកាយខាងក្នុង និង បណ្តេញជាតិពុល។

2

២.ផ្លែទំពាំងបាយជូរ

គេតែងតែយកផ្លែទំពាំងបាយជូរទៅបិតជាស្រា ដូចនេះសម្រាប់អ្នកដែលញៀនសុរាគឺអាចសាកល្បងបរិភោគផ្លែទំពាំងបាយជូរស្រស់ជំនួសអោយស្រាវិញបាន។


3

៣.ម្រះ

ទឹកម្រះមានរសជាតិល្វីង និង ល្អបំផុតក្នុងការបណ្តេញជាតិពុលចេញពីរាងកាយ។ ដូច្នេះការបរិភោគទឹកម្រះដែលកិនស្រស់ៗក៏អាចជំនួយដល់សុខភាពថ្លើមបានផងដែរ។

4

ជារួមមក របស់ទាំងនេះគឺជាជំនួយបន្ទាប់បន្សំតែប៉ុណ្ណោះ ប្រសិនបើអ្នកចង់បញ្ឈប់ចំណង់សុរាឲ្យដាច់តែម្តង អ្នកត្រូវតាំងចិត្តថានឹងធ្វើវាឲ្យបានទោះជាលំបាកយ៉ាងណាក្តី ព្រោះអ្វីៗគ្រប់យ៉ាងគឺមានតែចិត្តអ្នកទេដែលអាចបញ្ជាខ្លួនអ្នកបាន៕

5

ប្រភព៖ បរទេស