មូលហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៍មួរម៉ៅ ដោយគ្មានមូលហេតុ

មនុស្សម្នាក់ៗតែងតែមានអារម្មណ៍មិនទៀងទាត់នោះទេ ហើយវាអាស្រ័យដោយសារមូលហេតុផ្សេងៗគ្នា។ ជាឧទាហរណ៍ អ្នកអាចនឹងមានការខឹង ឬមួរម៉ៅនៅពេលដែលធ្វើអ្វីមិនដូចចិត្ត ឬ អ្នកអាចនឹងមានការខកចិត្តចំពោះខ្លួនអ្នកដោយឥតមូលហេតុជាដើម។

ដូច្នេះតោះមកអានអត្ថបទខាងក្រោមដើម្បីដឹងអំពីមូលហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៍មួរម៉ៅ!

3

១.កំហឹង

ភាពនៃការតានតឹងច្រើនបណ្តាលមកពីបញ្ហានានា ដែលកើតឡើងកំឡុងពេលអ្នកមានអារម្មណ៍ស្មុគស្មាញ វានឹងធ្វើអោយអ្នកឆេវឆាវ ឬអាចជះកំហឹងទៅកាន់អ្នកដទៃជាដើម។ ដូចនេះអ្នកគួរចេះសម្រួមអារម្មណ៍ និងគ្រប់គ្រងវាអោយបានល្អ ជៀងវាងការបណ្តោយវាកាន់តែពិបាកជាងមុន។

២.ជំងឺធ្លាក់ទឹកចិត្ត

មនុស្សម្នាក់ៗតែងតែមានរឿងលំបាក និងបញ្ហារៀងៗខ្លួនដូច្នេះហើយយូរៗទៅ អារម្មណ៍ខកចិត្ត និងភាពតប់ប្រមល់ទាំងនោះក៏អាចរួមចំណែកដល់ ការធ្លាក់ទឹកចិត្ត និងកើតមានអារម្មណ៍មួរម៉ៅជាញឹកញាប់។

4

៣.ការបាត់បង់ទំនុកចិត្ត

នៅពេលអ្នកមានអារម្មណ៍មិនល្អនោះអ្នកនឹងគិតតែរឿងអវិជ្ជមានជាច្រើន ហើយវានឹងបណ្តាលឱ្យអ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯងផងដែរ ជាពិសេសនៅពេលដែលប្រភពនៃអារម្មណ៍របស់អ្នកមានទំនោរទៅតាមអ្វីដែលកំពុងកើតឡើង។


៤.បញ្ហាសុខភាព

វាមិនមែនជារឿងចម្លែកទេសម្រាប់មនុស្សក្នុងការទប់ទល់នឹងអារម្មណ៍តានតឹងក្នុងវិធីមិនល្អដូចជាការងាកទៅរកគ្រឿងស្រវឹង ដើម្បីបន្ធូរអារម្មណ៍។ ហើយនេះជាមូលហេតុដែលធ្វើអោយអ្នកកាន់តែមួរម៉ៅ និងមានបញ្ហាសុខភាពថែមទៀតផង។

៥.បញ្ហាស្ត្រេស

ភាពតានតឹងនៃបញ្ហាផ្សេងៗបង្ករអោយអ្នកប្រឈមនឹងបញ្ហាស្ត្រេសជាខ្លាំង ដែលបណ្តាលអោយអារម្មណ៍របស់អ្នកមិននឹងនរ។ ហេតុនេះសូមកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកអី ពោលគឺនៅពេលដែលអ្នកជួបនឹងបញ្ហា សូមព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អ ៕

 

5

ប្រភព៖ បរទេស

ប្រែសម្រួល៖ ឡុងស្រីណុច

រក្សាសិទ្ធដោយ៖ ក្នុងស្រុក