តោះ! មកដឹងពីប្រាសាទល្បីៗនៅជុំវិញពិភពលោក ដែលគេកសាងឡើងដើម្បីជាទីសក្ការៈ

អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់ដឹងហើយថានៅលើពិភពលោកយើងនេះមានភាពអស្ចារ្យជាច្រើន ដែលសុទ្ធសឹងតែកើតឡើងដោយស្នាដៃមនុស្ស និងធម្មជាតិ។ ហើយស្ទើតែមិនគួរអោយជឿនោះទេថានៅលើលោកយើងនេះមានប្រាសាទជាច្រើនដែលមានសម្រស់ស្រស់ស្អាត និងមានភាពទាក់ទាញជាខ្លាំង។

តោះមកតាមដានទាំងអស់គ្នា!

១.ប្រាសាទ Sri Ranganathaswamy របស់ប្រទេសឥណ្ឌា

នេះគឺជាប្រាសាទមួយដ៏ល្បីរន្ទឺនៅក្នុងប្រទេសឥណ្ឌា ដែលគេកសាងឡើងដើម្បីឧទ្ទិសដល់បដិមានៃអាទិទេពហិណ្ឌូ។ ប្រាសាទនេះមានអនុចេតិយចំនួន 50 ប៉មចំនួន 21 ,អាងទឹកចំនួន 9 និងសិលាចារឹកប្រហែល 800 ដែលបំភ្លឺអំពីប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ និងសេដ្ឋកិច្ច។

Sri Ranganathaswamy Temple Cover

២.ប្រាសាទស្ថានសួគ៌ នៃប្រទេសចិន

ប្រាសាទស្ថានសួគ៌ជាប្រាសាទបុរាណដ៏ធំបំផុតមួយសាងសង់ឡើងដោយរាជវង្ស Ming ជាង 14 ឆ្នាំ ដោយចាប់ផ្តើមនៅអំឡុងឆ្នាំ 1904 ដែលមានជញ្ជាំងរាងជារង្វង់តំណាងឲ្យស្ថានសួគ៌ ចំណែកឯជញ្ជាំងរាងចតុកោណគឺសម្រាប់តំណាងឲ្យផែនដី។

This Photo Was Taken In The Temple Of Heaven, At The Sunrise Time.

៣.ប្រាសាទBorobudur របស់ប្រទេសឥណ្ឌូនេស៊ី

ប្រាសាទដ៏ចំណាស់មួយនេះជាទីកន្លែងដ៏ស្រស់ស្អាត ដោយកាលដើមឡើយនេះគ៏ជាទីកន្លែងសម្រាប់គោរពសក្ការៈព្រះពុទ្ធសាសនាដ៏ធំបំផុត។ តែបន្ទាប់ពីមនុស្សជាច្រើនបានប្តូរទៅសាសនាឥស្លាម ប្រាសាទនេះត្រូវបានបោះបង់ចោល ទោះបីជាមូលហេតុនៃការបោះបង់ចោលនេះមិនត្រូវបានដឹងច្បាស់ក៏ដោយ។


From Worldatlas Com

៤.ប្រាសាទAkshardham របស់ប្រទេសញ៉ូដេលី

ប្រាសាទនេះត្រូវបានប្រារព្ធឡើងជាកន្លែងនៃភាពបរិសុទ្ធ សន្តិភាព និងការលះបង់ ដែលបង្ហាញតាមរយៈស្ថាបត្យកម្មខាងវិញ្ញាណផ្សេងៗ។ ហើយអ្វីដែលពិសេសនោះគឺមានអ្នកស្ម័គ្រចិត្តជាង 8,000 នាក់បានចូលរួមក្នុងការសាងសង់នៃប្រាសាទមួយនេះ។

637116640324801740ptZ4Mc

៥.វត្តរ៉ុងឃុន របស់ប្រទេសថៃ

ប្រាសាទពណ៌សមួយនេះស្ថិតនៅវត្តរ៉ុងឃុន ហើយប្រាសាទនេះគឺតំណាងឱ្យភាពបរិសុទ្ធ និងភាពពិសិដ្ឋរបស់ព្រះពុទ្ធ និងប្រាជ្ញារបស់ព្រះអង្គ ដែលសាងសង់ឡើងដោយធាតុផ្សំនៃព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ វាត្រូវបានសាងសង់ដោយវិចិត្រករនៅឈៀងរ៉ៃ និងជាវិចិត្រករ Chalermchai Kositpipat ៕

The White Temple Of Chiang Rai Cover

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ៖ ឡុង ស្រីណុច

រក្សាសិទ្ធដោយ៖ ក្នុងស្រុក